ឃាត់មនុស្ស២០៤នាក់ ក្នុង២៤ម៉ោងចុងក្រោយនេះ (Video Inside)

មនុស្សចំនួន២០៤នាក់ ត្រូវបានឃាត់ខ្លួនរយៈពេល២៤ម៉ោងកន្លងមកនេះ ក្នុងអំពើល្មើសបំពានវិធានរដ្ឋបាល និងវិធានសុខាភិបាល។មន្ត្រីគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានថ្លែង នៅថ្ងៃ ទី១៧កញ្ញានេះថា សមត្ថកិច្ចនូវឃាត់បានរថយន្ត៦គ្រឿង,ឃាត់ម៉ូតូ១៤គ្រឿង និងផាក ពិន័យជាប្រាក់បាន ចំនួន ៦លាន៤សែនរៀល ក្នុងការអនុវត្តវិធានការច្បាប់ចំនួន៧០ករណីនៅថ្ងៃនេះ ។

បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ ៥លានរៀល, ត្រូវ ផ្ដន្ទាទោស ដាក់ ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបាន បណ្ដាល ឲ្យមានការ ចម្លង ជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិ ន័យ ជាប្រាក់ពី៥លាន ទៅ ២០ លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner