ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាង ២ម៉ឺននាក់ ដែលបានចូលមកកម្សាន្ត នាឪកាសបុណ្យចូលឆ្នាំចិន និងវៀតណាម ដែលទើបបញ្ចប់ទៅ នៅថ្ងៃម្សិលមិញ !

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង២ម៉ឺន ៣ពាន់នាក់ ត្រូវគេឃើញ បាននាំគ្នាសម្រុកចូលមកទស្សនា និងកម្សាន្ត នៅតាមតំបន់រមណីដ្ឋាននានា ក្នុងខេត្តស្ទឹងត្រែង ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន-វៀតណាម ចាប់ពីថ្ងៃទី២៤មករា ដល់ថ្ងៃទី២៦មករាឆ្នាំ២០២០។ ភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តខេត្តស្ទឹងត្រែង ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ត្រូវបានប្រធានមន្ទីរទេសចរណ៍ខេត្ត លោក អ៊ន់ ប៉ោសឿន អះអាងថា មានការកើនឡើងជាង៦១ភាគរយ បើធៀបនឹងឆ្នាំកន្លងៗទៅ។

យោងរបាយការណ៍ មន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង បានបង្ហាញថា ស្ថិតិភ្ញៀវទេសចរដែលបានមកទស្សនា ខេត្តស្ទឹងត្រែង ក្នុងរយៈពេល៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន និងវៀតណាម គិតចាប់តាំងពីថ្ងៃទី២៤មករា ដល់ថ្ងៃទី២៦មករា២០២០ លំហូរចូល នៃអ្នកទេសចរជាតិ និងអន្តរជាតិ មានចំនួន ២ម៉ឺន ៣ពាន់ ៨៨៣ នាក់ មានការកើនឡើង ៩ពាន់ ១២៦នាក់។

របាយការណ៍ទេសចរណ៍ បានបង្ហាញទៀតថា រមណីយដ្ឋានដែលបានបើកទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងខេត្តស្ទឹងត្រែង ក្នុងឧិកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាមនោះ គឺមានចំនួន ១៥កន្លែង រួមមាន ៖ ១. រមណីយដ្ឋានទេសចរណ៍ សម្រស់សេសាន ២. រមណីយដ្ឋានទេសចរណ៍កោះខ្សាច់សេកុង ៣. រមណីយដ្ឋានទេសចរណ៍ចំការក្រូច ៤.រមណីយដ្ឋានទេសចរណ៍ទឹកឈូជួរចាប ៥. រមណីយដ្ឋានទេសចរណ៍ចំការខេ ៦. រមណីយដ្ឋានទេសចរណ៍ បក្សីមេគង្គ ៧. រមណីយដ្ឋានទេសចរណ៍អូរឫស្សីកណ្តាល ៨. រមណីយដ្ឋានទេសចរណ៍អន្លង់ផ្សោតឈើទាល ៩.រមណីយដ្ឋានទេសចរណ៍កោះសំរោង និងសហគមន៍ទេសចរណ៍មានចំនួន ៦កន្លែង ១. សហគមន៍អេកូទេសចរណ៍ បុរីអូរស្វាយ ២. សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ៣. សហគមន៍អេកូទេសចរណ៍ព្រះរំកិល ៤. សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ៥. សហគមន៍អេកូទេសចរណ៍កោះព្រះ និង៦. សហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាល ដែលសហគមន៍មួយនេះ នឹងធ្វើការកែសម្រួលជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ អូរឬស្សីកណ្តាលវិញ នៅពេលខាងមុខនេះ។

របាយកាណ៍ដដែល បានបញ្ជាក់ថា នៅក្នុងចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្ត ខេត្តស្ទឹងត្រែង ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ២ម៉ឺន ៣ពាន់ ៦៦៤ នាក់ កើនឡើង ៨ពាន់ ៩៦៦ នាក់ ស្មើនឹង ៦១ភាគរយ និងទេសចរអន្តរជាតិ មានចំនួន ២១៩ នាក់ កើនឡើង ១៦០នាក់ ស្មើនឹង ២៧១,១៨ ភាគរយ ទាំងភ្ញៀវជាតិ និងទេសចរអន្តរជាតិ មានចំនួនសរុប ២ម៉ឺន ៣ពាន់ ៨៨៣ នាក់ គឺមានការកើនឡើង ៩ពាន់ ១២៦នាក់ ស្មើនឹង ៦១,៨៤ ភាគរយ ដូច្នេះ ឃើញថា មានការកើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០១៩ កន្លងទៅ។

ដោយឡែក នៅក្នុងខេត្តរតនគិរី ភាគឥសានប្រទេសនោះវិញ ប្រធានមន្ទីរទេសចរខេត្ត លោក ង៉ែត ពិទូ បានបង្ហាញរបាយការណ៍ថា  ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្ត នៅតាមរមណីដ្ឋាននានា ក្នុងខេត្តរតនគិរី នាឧិកាសបុណ្យឆ្នាំថ្មី ប្រពៃណីជនជាតិចិន និងវៀតណាមឆ្នាំ២០២០  ក្នុងរយះពេល៣ថ្ងៃ កន្លងមកនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានចំនួន ១ម៉ឺន ៧ពាន់ ៨៩០នាក់ មានការថយចុះ ៣,៦២ភាគរយ។

បើប្រៀបធៀបរយៈពេល ដូចគ្នា កាលពីឆ្នាំ២០១៩ ភ្ញៀវជាតិ និងទេសចរអន្តរជាតិ មានចំនួន ១ម៉ឺន ៨ពាន់ ៥៦២នាក់នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ១ម៉ឺន ៧ពាន់ ៥៩១នាក់ មានការថយចុះ៣,៤៥ភាគរយ និងអ្នកទេសចរអន្តរជាតិ មានចំនួន ២៩៩នាក់ មានការថយចុះ ១២,៨៣ភាគរយ។ លោក ង៉ែត ពិទូ បានបញ្ជាក់ថា ខេត្តរតនគិរី គឺជាខេត្តមួយ ស្ថិតនៅភាគឥសាន នៃប្រទេស ជាប់ព្រំដែនប្រទេសចំនួនពីរ គឺប្រទេសឡាវ និងវៀតណាម។ ខេត្តមួយនេះ មានតំបន់ទេសចរ ដ៏គួរជាទីទាក់ទាញ ទាំងតំបន់អេកូទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ចំនួន១៤កន្លែង ហើយកន្លែងដែលទាក់ទាញអ្នកទេសចរច្រើនជាងគេ គឺរម្មណីយដ្ឋានធម្មជាតិ បឹងយក្ខឡោម ទឹកធ្លាក់៧ជាន់ ឬហៅថា អូរសៀងលែ និងបឹងលំកុដ នោះជាដើម ៕ធ.ដ

ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner