រថយន្តហាយប្រ៊ីត បុកម៉ូតូ២គ្រឿងបណ្តាលមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៥នាក់ រួចគេចខ្លួនបាត់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តម៉ាកហាយប្រ៊ីត មួយគ្រឿងបេីកបរក្នុងល្បឿនលឿនជ្រុលបុកម៉ូតូចំនួន២គ្រឿងដែលចតនៅចិញ្ចេីមផ្លូវបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ស្រាល៥នាក់ កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ខាងលិចជាប់ស្តុប កែងមហាវិថីឈ្នះ ឈ្នះ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ហេីយរថយន្តបង្កបេីកគេចខ្លួនបាត់បន្សល់ទុកស្លាកលេខនៅកន្លែងកេីតហេតុ។ ជនរងគ្រោះដែលស្លាប់ឈ្មោះ សុន ស៊ីថាន អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូ២គ្រឿងមានគ្នា៦នាក់ កំពុងឈប់ចាំគ្នានៅលើចិញ្ចើមផ្លូវ ពីកើតទៅលិច ស្រាប់តែរថយន្តបង្កម៉ាកហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-1001 បើកល្បឿនលឿនពីកើតទៅលិច បុករះពេញទំហឹង ផ្លោងខ្ទាតម៉ូតូទាំង២គ្រឿង បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៥នាក់ទៀត  រីឯរថយន្តដាច់របូតកាងមុខ ធ្លាក់ទាំងស្លាកលេខ តែរថយន្តបើកគេចបាត់។

ក្រោយកេីតហេតុ សមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុនិងទំនាក់ទំនងក្រុមគ្រួសារមកទទួលយក សពទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត ចំណែកម៉ូតូនិងស្លាកលេខរថយន្តបង្កត្រូវបានសមត្ថកិច្ចយករក្សាទុករងចាំស្រាវ ជ្រាវតាមចាប់រថយន្តបង្កយកមកដោះស្រាយតាមច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner