គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្សបើកកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធមានសមាគមអង្គការជាតិ និងអន្តរជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹកថ្ងៃច័ន្ទ ៣កេីត ខែមាឃ ឆ្នាំកុរឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២  គណៈកម្មាធិការ ជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ ) បានបេីកកិច្ចប្រជុំ ពិភាក្សា ស្តីពី ការពង្រឹងកិច្ចសហការ  រវាងគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  និងដៃគូអភិវឌ្ឍន៍ និងពិធីប្រគល់លិខិតថ្លែងអំណរគុណ ចំពោះកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស កន្លងមក ដល់សមាគម អង្គការជាតិ-អន្តរជាតិចំនួន៥៦ ក្រុមហ៊ុនឯកជនចំនួន៤  ដែលប្រព្រឹត្តិឡេីងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  លោកជំទាវ ជូ ប៊ុនអេង  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  និងជាអនុប្រធានអចិន្ត្រៃយ៍(គជបជ)  ។

អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះ មាន លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ ប៉ុណ្ណ សំខាន់ជាអគ្គលេខាធិការ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ប្រធានស្តីទី លេខាធិការដ្ឋានរដ្ឋបាល-សរុប  ប្រធាន  -អនុប្រធានក្រុមជំនួយកិច្ចការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ  អង្គការដៃគូអភិវឌ្ឍនានាក្នុងការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សនៅប្រទេសកម្ពុជា និងវិស័យឯកជនជាច្រេីនរូប  ។

ក្នុងកិច្ចប្រជុំនេះ លោកជំទាវអនុប្រធានអចិន្រ្តៃយ៍ បានសង្កត់ធ្ងន់ទៅលើមូលហេតុដែលចាំបាច់ត្រូវរួមគ្នាក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រោះថា ការរំលោភបំពានកម្លាំងពលកម្ម ផ្លូវភេទ ជាពិសេសការជួញដូរមនុស្ស ជាទូទៅមិនមានរូបរាង ឬភស្ដុតាងច្បាស់លាស់ទេ បើមានករណីកើតឡើង ក្រោយការរាយការណ៍ មានការសន្និដ្ឋានបថម គឺត្រូវការស្រាវជ្រាវអង្កេតតាមដានចំណាយពេលយូរ រហូតឈានដល់ការចាប់ខ្លួនជនល្មើស និងកាត់ទោស។

ការងារត្រូវរត់ពីក្រោយជនល្មើស ដែលត្រូវការបន្ថែមល្បើនដាច់ខាត។ ដូច្នេះ កិច្ចសហការគឺជាការចាំបាច់ លោកជំទាវ ក៏បានអំពាវនាវឱ្យគ្រប់វិស័យទាំងអស់ត្រូវតែកុំព្រងើយកន្តើយចំពោះបញ្ហាជួញដូរមនុស្សនេះ មិនថាតែរដ្ឋាភិបាល ក្រសួងមន្ទីរស្ថាប័ន អង្គការ សមាគម វិស័យឯកជននោះទេ ទាំងសាលារៀន ប្រជាជន ក្រុមហ៊ុនសំលៀកបំពាក់ កសិកម្ម សិប្បកម្ម ឧស្សាហកម្ម ចំណីអាហារ ដឹកជញ្ជូន។ល។ សូម្បីតែក្រុមហ៊ុនអចលនទ្រព្យ ក៏ត្រូវដឹងលឺ  និងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងដែរ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner