រថយន្ត ទំនេីបReang roverប្រលះរបាំងថ្មពុះចែកទ្រូងផ្លូវនៅស្តុបបន្ទាយអាវុធហត្ថលើផ្ទៃប្រទេស ដាច់កង់ម្ខាង

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនឹងនារីពីរនាក់ទៀតបើករថយន្តម៉ាកReang rover មួយគ្រឿងបោះពួយក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យវៀចអស់ចំនួនពីរកង់ ឯរថយន្តដាច់កង់ម្ខាងខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ នឹង១០យប់ថ្ងៃទី១៩ ខែកញ្ញាឆ្នាំ ២០២១ នៅចំណុចស្តុប បន្ទាយអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្ដោយផ្លូវ ២៨៩ កែងនិងផ្លូវ៥២៨សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកRang rover មួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AG-0097រួមដំណើរនឹងនារីពីរនាក់ទៀតដោយធ្វើដំណើរតាមបណ្តោយផ្លូវ ២៨៩ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើកែងផ្លូវ ៥២៨ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងដ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យវៀចអស់ចំនួនពីរកង់ ឯរថយន្តបង្កដាច់កង់មុខផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។ចំណែកតែកុងរងរបួសតិចតួច ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner