សហរដ្ឋអាមេរិកស្នើធ្វើកិច្ចពិភាក្សាជាមួយបារាំង ស្របពេលមានជម្លោះជុំវិញកិច្ចព្រមព្រៀងទិញនាវាមុជទឹក

ប៉ារីស ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអាទិត្យម្សិលមិញ បានស្នើឱ្យមានកិច្ចចរចាជាមួយសមភាគីបារាំងរបស់លោក គឺលោក អេម៉ានុយអែល ម៉ាក្រុង ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយដើម្បីដោះស្រាយភាពប្រេះឆា បន្ទាប់ពីមានជម្លោះលើកិច្ចព្រមព្រៀងនាវាមុជទឹក ដែលបង្កឱ្យមានភាពតានតឹងដ៏កម្ររវាងសម្ព័ន្ធមិត្ត។

ការប្រកាសរបស់លោក បៃដិន ខាងលើនេះបានកើតមានឡើងក្រោយនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន បានច្រានចោលការចោទប្រកាន់របស់បារាំងដែលថា ទីក្រុងកង់បេរ៉ាបានកុហកអំពីគម្រោងលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹករបស់បារាំង ដោយនិយាយថា លោកបានលើកឡើងពីក្ដីកង្វល់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញនាវាមុជទឹកទៅជជែកជាមួយបារាំងអស់រយៈពេលជាច្រើនខែមកហើយ តាមរយៈការរៀបចំកិច្ចប្រជុំជាច្រើន ក្នុងនោះរួមមានទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិផងដែរ។

ហើយការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកមានតម្លៃជាង ៤០ពាន់លានដុល្លារពីក្រុមហ៊ុនបារាំង Naval Group កាលពីឆ្នាំ២០១៦ ដោយភាគីអូស្ត្រាលីនេះដែរ បានកើតមានឡើងបន្ទាប់ពីអាមេរិក អង់គ្លេស និងអូស្ត្រាលី ប្រកាសបង្កើតសម្ព័ន្ធភាពយោធាត្រីភាគីថ្មីមួយដែលតាមរយៈសម្ព័ន្ធភាពនេះ អាមេរិក និងអូស្ត្រាលី នឹងជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner