ដំណឹងល្អ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់អាហារូបករណ៍១៥០នាក់ដល់និស្សិតរៀនចប់ ហើយមានការងារធ្វើប្រាក់ខែ 300$-4000$

ភ្នំពេញ៖ ប៉ុន្មាននាទីមុននេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសលើផេកផ្ទាល់ខ្លួនលោកថា លោកនិងចូលភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra បានប្រកាសលើផេកហ្វេសបុកផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ាថា អ្នកឧកញ៉ានឹងចូលរៀនចូលរៀនថ្នាក់បរិញ្ញាបត្រក្នុងពេលឆាប់ៗនេះហើយ។ ទន្ទឹម គ្នានោះដែរ អ្នកឧកញ៉ាសូមផ្ដល់អាហារូបករណ៍១៥០នាក់ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រដោយសិក្សាជាមួយអ្នកឧកញ៉ាផ្ទាល់តែម្ដង។

ជាមួយនឹងការផ្ដល់អាហារូបករណ៍១៥០កន្លែងនេះ និស្សិតក្រីក្រទាំងនោះ នឹងទទួលបានការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នកឧកញ៉ា ហើយពួកគេនឹងមានឱកាសបានធ្វើការងារជាមួយក្រុមហ៊ុនរបស់អ្នកឧកញ៉ា ដោយទទួលបានប្រាក់ខែពី៣០០ដុល្លារទៅ៤ពាន់ដុល្លារ ហើយត្រូវមើលទៅតាមសមត្ថភាពរបស់ពួកគេថែមទៀតផង។ អ្នកឧកញ៉ាដែលមានប្រវត្តិចេញពីពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា អ្នកឧកញ៉ាផ្តល់អាហារូបករណ៍នេះ អ្នកឧកញ៉ានឹងចុះវាយតម្លៃដោយផ្ទាល់ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ។

សម្រាប់ជំនាញដែលត្រូវរៀនមានដូចជា៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង និងព័ត៌មានវិទ្យាជាដើម។ នេះគឺជាដំណឹងដ៍ល្អមួយសម្រាប់សិស្សានុសិស្សដែលកំពុងតែសិក្សាថ្នាក់បាក់ឌុបនៅទូទាំងប្រទេស ត្រូវខិតខំប្រឹងប្រែងសិក្សាដើម្បីប្រលងយកសញ្ញាប័ត្រ មុនឈានដល់ការទទួលយកអាហារូបករណ៍នេះ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner