លោក Arteta បញ្ជាក់ថា បញ្ហារអើងពូជសាសន៍ ធ្វើអោយ Bukayo Saka កំពុងប៉ះទង្គិច
លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានបង្ហើបថា Bukayo Saka កំពុងប៉ះទង្គិចផ្លូវចិត្ត ក្រោយបញ្ចប់ព្រឹត្តការណ៍ Euro 2020 ទាក់ទងនឹងបញ្ហាការរអើងរំលោភបំពានពូជសាសន៍ ។ Arteta ជឿជាក់ថា ការស៊ុតបាល់១១ម៉ែត្រមិនចូល របស់កីឡាករវ័យ ២០ឆ្នាំ ធ្វើអោយក្រុមជម្រើសជាតិអង់គ្លេស ចាញ់នៅវគ្គផ្តាច់ព្រ័ត្រអ៊ឺរ៉ុប ។ បើទោះបីជាខ្សែបម្រើស្លាបរូបនេះ កំពុងព្យាយាមធ្វើយ៉ាងណាអោយប្រសើរឡើងវិញក៏ដោយ នេះបើយោងតាមលោក Arteta ។
Bukayo Saka បានបង្ហាញខ្លួន ៥លើក អោយក្រុមកាំភ្លើងធំ នៅរដូវកាលនេះ ហើយមិនទាន់រកគ្រាប់បាល់បាន ឬបញ្ជូនបាលឲ្យមិត្តរួមក្រុមឡើយ ។ ក្រោយលេង ៩០នាទីពេញ ជាមួយក្រុម Burnley កាលពីចុងសប្តាហ៍មុន ដោយក្រុមកាំភ្លើងធំ បានយកឈ្នះ ១-០ ដោយបាល់ហ្វ្រីឃីករបស់កីឡាករ Martin Odegaard ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។