អភិបាលខេត្តកំពង់ចាម បញ្ជារឲ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ យកគ្រឿងចក្រកាយដាក់លូរំដោះទឹកចេញ ដើម្បីបញ្ចៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ
អត្ថបទដោយ៖
ធី ដា
ខេត្តកំពង់ចាម ៖ ក្នុងឱ្យកាសអញ្ជើញពិនិត្យជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យជន់លិចកំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ មានប្រវែងជាង ១០០០ម៉ែត្រ នៅចំណុចភូមិកប្បាស ឃុំខ្វិតធំស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជារឲ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ យកគ្រឿងចក្រកាយដាក់លូ រំដោះទឹកចេញ ដើម្បីបញ្ចៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ និងចំពោះមធ្យោបាយធ្វើដំណើរ គឺអាចនៅចរាចរបានដដែល ដោយមានការសម្រួលចរាចរពីកងកម្លាំងសមត្ថកិច្ច ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលបណ្តាលឱ្យជន់លិចកំណាត់ផ្លូវជាតិលេខ៦ និងលេខ៧នេះ និងលំនៅដ្ឋានពលរដ្ឋមួយចំនួន គឺបណ្តាលមកពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕








