ឯកឧត្តម សុខ ប្រសិទ្ធិ ប្រជុំក្រុម ការងារឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មាន អាស៊ាន-កម្ពុជា និងចូលរួមកម្មវិធី បាឋាកថា ស្តីពី “Cambodia & ASEAN and Cambodia as ASEAN Chairmanship 2022”
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធាន ឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មាន អាស៊ាន-កម្ពុជា បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ឧត្តមមន្ត្រីទទួលបន្ទុកព័ត៌ មានអាស៊ាន -កម្ពុជា លើកទី០១ នៅសាលប្រជុំព្រះវិហារទីស្តីការ ក្រសួង ព័ត៌មាន នារសៀលថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ ២០២១ ។
បន្ទាប់ពី លោក ច័ន្ទ វិវឌ្ឍន៍ ប្រធានលេខាធិការដ្ឋាន នៃក្រុមការងារ ឧត្តម មន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន-កម្ពុជា និងអានសេចក្តីសម្រេច ស្តីពីការតែង តាំង និងកែសម្រួល សមាសភាពក្រុមការងារ ឧត្តមមន្ត្រីទទួលបន្ទុក ព័ត៌មាន អាស៊ាន-កម្ពុជា រួចមក ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ និងជាអនុ ប្រធានអចិន្ត្រៃយ៍ក្រុមការងារឧត្តមមន្ត្រី ទទួលបន្ទុកព័ត៌មាន អាស៊ាន-កម្ពុជា បានលើកឡើងថា ក្រុមការងារនេះ ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០១៧ ដែលមានតែក្រុមការងារ០១ និង លេខា ធិការដ្ឋាន ប៉ុណ្ណោះ ។
ដើម្បីសម្រួល ដល់ការអនុវត្តកិច្ចការប្រកបដោយ ប្រសិទ្ធិភាព និងឆ្លើយតបបានទាន់ពេល វេលា ទើបក្រសួងព័ត៌មាន បានចេញសេចក្តី សម្រេចតែងតាំង និងកែសម្រួល សមាសភាពឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មាន អាស៊ាន កម្ពុជា ដោយបានបង្កើត ក្រុមការងារជំនាញចំនួន ០៣ និងលេខាធិការ ដ្ឋានចំនួន ០១ បន្ថែម ទៀត។ ឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន គឺជា សេនាធិការជួន រដ្ឋមន្ត្រី ទទួល បន្ទុកព័ត៌មានអាស៊ាន ហើយ កិច្ចប្រជុំរៀបចំឡើង ២ ឆ្នាំម្តង ព្រមជាមួយ កិច្ច ប្រជុំជាមួយ ចិន ជប៉ុន កូរ៉េ ផងដែរ ។
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បានសំដែងនូវការស្វាគមន៍ ចំពោះវត្តមាន របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃ ក្រុមការ ងារឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មាន អាស៊ាន-កម្ពុជា ដែលបានអញ្ជើញចូលរួម លើកដំបូង បន្ទាប់ពីក្រុមការងារនេះ ត្រូវបានកែសម្រួល សមាសភាព តាម សេចក្តីសម្រេចកាលពី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ។ កិច្ចប្រជុំនាឱកាសនេះ ក៏ ដើម្បីពិនិត្យ លើរបាយការណ៍វឌ្ឍន៍ភាពកន្លងមក ព្រមទាំងលើកទិសដៅ អនុវត្ត កិច្ចការបន្តផងដែរ ។
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ មានប្រសាសន៍ បញ្ចាក់ថា កិច្ចការឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មាន អាស៊ាន មានភាពចាំបាច់ជា ពិសេសនា ឱកាសដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុប ចុងឆ្នាំ ២០២១ និងកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ។ កិច្ចសហប្រតិបត្តិការ ផ្នែក ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានបង្កើតឡើងដំបូងនៅក្នុងសន្និសីទ លើក ដំបូងរបស់រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន នៅទីក្រុងហ្សាកាតា នា ថ្ងៃ ទី២៤ -២៥ ខែឧសភា ឆ្នាំ១៩៨៩។
ឯកឧត្តម ប្រធានអង្គប្រជុំ បានផ្តល់ជាមតិណែនាំ និងលើកទិសដៅអនុវត្ត ការងារ របស់ក្រុមការងារឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មាន អាស៊ាន-កម្ពុជា បន្ត ទៀត បន្ទាប់ពីក្រសួងព័ត៌មាន បានរៀបចំក្រុមការងារឧត្តមមន្ត្រីទទួលបន្ទុក ព័ត៌មានអាស៊ាន រួមជាមួយក្រុមការងារចំនួន ០៣ និងលេខាធិការចំនួន០១ នេះ។ ដូច្នេះ សមាជិក សមាជិការ ត្រូវពង្រឹងការអនុវត្តតួនាទី សមត្ថកិច្ច និង សហការគ្នាទាំងផ្ទៃក្នុងកម្ពុជានិងអាស៊ានទាំងអស់ព្រមទាំងបន្តចូលរួមក្នុងកិច្ចប្រជុំនានាដែលពាក់ព័ន្ធ។
ទន្ទឹមនេះ ឯកឧត្តម ប្រធាន បានដាក់ចេញនូវទិសដៅ ជាអាទិភាព ដែលសមស្របទៅនឹងផែនការយុទ្ធសាស្ត្រសម្រាប់ ឆ្នាំ២០១៨-២០២៥ រួមមាន៖
លើកកម្ពស់ការទទួលបានព័ត៌មានអំពីអាស៊ាន
លើកកម្ពស់ការយល់ដឹងអំពីអត្តសញ្ញាណ និងសហគមន៍ក្នុងតំបន់
ការប្រើបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងដើម្បីទៅដល់ ទស្សនិក ជនកាន់តែទំលំទូលាយ
ការអភិវឌ្ឍន៍មាតិកា និងខ្លឹមសារពហុព័ត៌មានពាក់ព័ន្ធអាស៊ាន
កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃព័ត៌មានមិនពិត និងព័ត៌មាន ក្លែងក្លាយនៅក្នុងយុគសម័យ ឌីជីថល។
ដោយឡែកនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២O២១ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួម កម្មវិធី បាឋាកថា តាមប្រព័ន្ធអនឡាញ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិ ការទូត និងទំនាក់ទំនងអន្តរជាតិ ក្រោមប្រធានបទ ស្តីពី “Cambodia & ASEAN and Cambodia as ASEAN Chairmanship 2022” ។
ឯកឧត្តម ឆែម គាតរិទ្ធី រដ្ឋមន្ត្រី ប្រតិភូមអមនាយករដ្ឋមន្ត្រី មានប្រសាសន៏ បើក កម្រងបាឋកថា៖ ដោយរលឹកឡេីងវិញថា អាស៊ាន ត្រូវបានបង្កើតឡើង ដំបូងនៅឆ្នាំ១៩៦៧ ប៉ុន្តែកម្ពុជាបានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ហើយ អាស៊ាន តែងតែជាផ្នែកដ៏សំខាន់មួយ នៃគោលនយោបាយការបរទេស របស់ កម្ពុជា។ រយៈពេល ២០ ឆ្នាំកន្លងមកនេះកម្ពុជា បានចាប់យកនូវឱកាសជាច្រើន ពីសមាជិកភាពរបស់ខ្លួននៅក្នុង អាស៊ាន ហើយកម្ពុជាក៏បានចូលរួមចំណែក យ៉ាងធំធេងផងដែរ ក្នុងការកសាងសហគមន៍អាស៊ាន និយាយជារួម និងការ កសាងសហគមន៍នយោបាយ សន្តិសុខអាស៊ាន និយាយដោយឡែក។ឯកឧត្តម ស៊ឹម វីរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ាន បានថ្លែងបាឋកថា ដោយបានបញ្ជាក់ថា ភាពជាប្រធានរបស់កម្ពុជា គឺជាការប្តូរវេន ជាមួយនឹង ប្រធានមុនៗ ដូច្នេះរាល់សមិទ្ធផល ឬវឌ្ឍនភាពទាំងឡាយគឺជាស្នាដៃរួ ម របស់ សមាជិកអាស៊ានទាំង១០។
ក្នុងការកំណត់អាទិភាពសម្រាប់ការ ធ្វើជា ប្រធាន ឆ្នាំ២០២២ កម្ពុជាព្យាយាមផ្តោតលើវិធីសាស្ត្រ ដែលអាចផ្តល់នូវផលប្រយោជន៍ ជាក់ស្តែងសម្រាប់ពលរដ្ឋអាស៊ាន។ កម្ពុជាព្យាយាមធ្វើឱ្យមានតុល្យ ភាពផង ដែររវាងសសរស្តម្ភទាំង៣ របស់អាស៊ាន នោះគឺសហគមន៍សន្តិសុខន យោបាយ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គមវប្បធម៌។ ជាទិដ្ឋភាពក្នុង តំបន់ កម្ពុជាចង់ធានាថា រាល់អត្ថប្រយោជន៍ទាំងអស់ ពីកិច្ចខិតខំប្រឹងប្រែងក្នុង ការកសាងសហគមន៍ ត្រូវបានចែករំលែកដល់គ្រប់កម្រិត និងគ្រប់វិស័យជា ពិសេសបានទៅផ្ទាល់ ដល់ប្រជាជនអាស៊ាន ៕ដោយ-រ៉ាវុធ





