ព្រះមហាក្សត្រខ្មែរយាងដឹកនាំព្រះរាជពិធីសុំភ្លើងអាទិទេពនៅប្រាសាទអង្គរវត្ត (Video Inside)

ក​ម្ពុជាបានកំណត់ទីតាំងយកប្រាសាទអង្គរវត្តធ្វើជាកន្លែងរៀបចំព្រះរាជពិធីសុំភ្លើងអាទិទេពសម្រាប់បើក ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក ទី៣២ ឆ្នាំ២០២៣  លោក វ៉ាត់ ចំរើន បានថ្លែងនៅថ្ងៃនេះថានៅថ្ងៃនោះ គឺព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តមសីហមុនី  ព្រះអង្គនឹងយាងដឹកនាំព្រះរាជពិធីសុំភ្លើងអាទិទេពនៅប្រាសាទអង្គរវត្ត សម្រាប់បើក ព្រឹត្ត ការណ៍ស៊ីហ្គេម ឆ្នាំ២០២៣នោះ ។

កម្ពុជាក្រោយទទួលបានសន្ដិភាពពេញលេញ នៅចុងឆ្នាំ១៩៩៨ វិស័យកីឡាត្រូវគេឃើញបានចាប់ផ្ដើមរីក ចម្រើនជាលំដាប់។ កម្ពុជាបានកំណត់យកឆ្នាំ២០២៣ គឺជាឆ្នាំដំបូងក្នុងប្រវត្តិ សាស្ត្ររបស់ខ្លួន ក្នុងការធ្វើជា ម្ចាស់ផ្ទះនៃការប្រកូតកីឡាស៊ីហ្គេម ដែលកម្ពុជាកន្លងមក មិនធ្លាប់បានទទួលធ្វើជាម្ចាស់ ផ្ទះនៃការប្រកួត កីឡាថ្នាក់តំបន់នៅអាស៊ាននោះទេ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner