រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ២សែន២ម៉ឺន ៦ពាន់២៧៤នាក់ (Video Inside)
ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ២សែន២ម៉ឺន ៦ពាន់២៧៤នាក់ ។
យោងតាមក្រសួងសុខាភិបាល តួលេខនៃចំនួនសរុបដែលពលរដ្ឋទូទាំងប្រទេសបានទទួល ការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី២១ ខែកញ្ញានេះ បានកើនដល់១២លាន២សែន៧ម៉ឺន៦ពាន់១៣នាក់ហើយ, ក្នុង នោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១០លាន៤សែន១ម៉ឺន២ពាន់៧២៣នាក់។
ការចាក់វ៉ាក់សាំងលើ ពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៨សែន៣ម៉ឺន៣ពាន់៤៦៨នាក់, ការចាក់លើយុវជនវ័យជំទង់អាយុ រវាងពី១២ដល់១៧ ឆ្នាំ មានចំនួន ១លាន៧សែន៣ម៉ឺន៣ពាន់៩៧៤នាក់, ចំណែកការចាក់លើកុមារអាយុពី ៦ ដល់១២ឆ្នាំ មានចំនួន ៧សែន៨ពាន់៥៧១នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី២១ កញ្ញា ឆ្នាំ២០២១ បានចំនួន ៨សែន៣ម៉ឺន៨ពាន់៧៤៤នាក់ ។
បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាន នាក់ទូទាំងប្រទេសវិញគិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៧៦,៧៣% ហើយ ៕