សំណង់ព្រលានយន្តហោះថ្មីសៀមរាបសម្រេចជិតបាន៥០ភាគរយ (Video Inside)
ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មី សម្រេចបានជិត ៥០%ហើយ បើទោះបីជា មានវិបត្តិកូវីដ១៩ក៏ដោយ។ អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ជុំវិញដំណើរ ការសាងសង់ព្រលានយន្តហោះហោះខ្នាតធំអន្តរជាតិក្នុងខេត្តសៀមរាបតម្លៃជិត៩០០លានដុល្លារ ក្នុងដំណាក់ កាលសាងសង់លើកទី ១នាពេលនេះ។
មន្ត្រីនាំពាក្យបានថ្លែងថាវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋាន សៀមរាបថ្មី សម្រេចបានជាង៤៥ភាគរយហើយ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនបានដំណើរការកម្មវិធីតាម គម្រោងដាក់ចេញដោយពុំមានការពន្យារពេលអ្វីនោះឡើយ។ លោកបានបញ្ជាក់ទៀតថា ដំណើរការសម្រាប៉ ដំណាក់កាលទី១នេះ គឺក្រុមហ៊ុននឹងចាប់ផ្ដើមធ្វើការសាកល្បងដំណើរការនៅក្នុងខែមីនាឆ្នាំ២០២៣ ។ អាកាស យាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី មានទីតាំងស្ថិតនៅឃុំពពេល ស្រុកសូទ្រនិគម ខេត្ដសៀមរាប។
អាកាស យានដ្ឋាននេះ បានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅលើផ្ទៃដីប្រមាណ ៧០០ហិកតា។ យោងតាមគម្រោង អាកាសយានដ្ឋាននេះ គ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៣ខាងមុខនេះ ដែលមាន រយៈពេល ៣៦ខែ ក្រោយពីអ្នកជំនាញ បានសិក្សាប្លង់មេរួចរាល់ កាលពីឆ្នាំ២០១៦៕