មណ្ឌលកីឡាហែលទឹកស្ដង់ដារអន្តរជាតិតម្លៃជិត២លានដុល្លារខេត្តបាត់ដំបងសាងសង់ជិតរួចរាល់ (Video Inside)

មណ្ឌលកីឡាហែលទឹកស្ដង់ដារអន្តរជាតិមួយ តម្លៃជិត២លានដុល្លារ នៅខេត្តបាត់ដំបង ត្រូវបានសាងសង់ ជិតរួចរាល់ហើយ ។ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គិរី បានថ្លែងបញ្ជាក់ជុំវិញការ សាងសង់ជិតរួចរាល់នូវមណ្ឌលកីឡាហែលទឹកស្ដង់ដារអន្តរជាតិនេះ បន្ទាប់ពីបានអញ្ជើញត្រួតពិនិត្យមើលជាក់ ស្តែង។

មណ្ឌលកីឡាហែលទឹកនោះ គឺជាមណ្ឌលកីឡាមួយដែលបានបំពាក់ឧបករណ៍ទំនើបៗ តាមបទដ្ឋាន ស្ដង់ដារអន្តរជាតិ ដែលគេអាចប្រារព្ធកម្មវិធីប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិដូចនៅពហុកីឡដ្ឋានជាតិអូ ឡាំពិក និងពហុកីឡដ្ឋានមរតកតេជោ ដែលទើបនិងសាងសង់ហើយថ្មីៗរួចមកនេះផងដែរ។

កម្ពុជាមានមណ្ឌលកីឡាហែលទឹកធំៗតាមខេត្តមួយចំនួនមកហើយ ដូចជាខេត្តកំពង់ចាម បានសាងសង់រួច នៅឆ្នាំ២០១៥ ,នៅស្រុកកោះធំ ខេត្តកណ្តាល នាមសាងសង់រួចកាលពីឆ្នាំ២០១៩ និងនៅខេត្តបាត់ដំបង គ្រោង នឹងសាងសង់រួចរាល់នៅឆ្នាំ២០២១នេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner