ថ្ងៃចូលឆ្នាំចិន – វៀតណាម ឆ្នាំ២០២០ ភ្ញៀវជាតិ – អន្តរជាតិ មកលេងកម្សាន្តនៅខេត្តរតនគិរី មានចំនួន១៧.៨៩០នាក់

អត្ថបទដោយ៖
Kien Sereyvuth

រតនគិរី៖ ថ្ងៃចូលឆ្នាំ ចិន – វៀតណាម រយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃ ទី ២៤-
២៥និង ២៦មក រា ឆ្នាំ ២០២០ភ្ញៀវ ជាតិ និងអន្តរជាតិ ដែលចូលមកទស្សនា និងដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋាន នានា លើ ទឹកដី ខេត្តរតនគិរីមាន ចំនួន១៧.៨៩០នាក់ តួរលេខនេះមានការធ្លាក់ចុះ៣,៦២%បើប្រៀបធៀបឆ្នាំ២០១៩មានភ្ញៀវសរុប១៨.៥៦២នាក់។

លោក ង៉ែត ពិទូប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឲ្យដឹងថាមូលហេតុនៃការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍ឆ្នាំនេះ គឺដោយសារភ្ញៀវភាគច្រើនបានទៅលេងកម្សាន្ត  នៅខេត្តព្រះ សីហនុ និងខេត្តសៀមរាបវិញបន្ទាប់ពីខេត្តទាំងពីរនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តារឡើងវិញវិស័យទេសចរណ៍ មានភាពល្អប្រសើរឡើងវិញនោះ។

តែទោះយ៉ាងណាលោកនៅតែមានសុទិដ្ឋិនិយមថា បើទោះបីជាចំនួនភ្ញៀវមានការធ្លាក់ចុះបន្តិចបន្តួចក្តីយើងសង្កេតឃើញនៅ កន្លែង រមណីដ្ឋានធម្មជាតិមួយចំនួនដូចជាបឹងយក្ខឡោម, ទឹកធ្លាក់កាចាញ, ទឹកធ្លាក់ចាអ៊ុង, ទឹកធ្លាក់៧ជាន់អូរសុិនលែ, និង រមណីដ្ឋានបឹងលំគុដជាដើម ប្រជាពលរដ្ឋ ខ្មែរ ដែល មួយ ចំនួន ជាប់សែស្រឡាយ ចិន មកពី ទី ជិត ឆ្ងាយ និង ភ្ញៀវ អន្តរជាតិ បាននាំគ្នា បានទៅលេងកម្សាន្តនៅតំបន់ទាំងនោះក្នុងមនោសញ្ចេតនាសប្បាយរីករាយយ៉ាងក្រៃលែង។

លោក ង៉ែត ពិទូ បញ្ជាក់ថាខេត្តរនគិរីដែលមានឯកឧត្តម ថង សាវុន ជាអភិបាលខេត្តបានចាត់ទុកសុខ ទុក្ខរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺជាកាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់ស្ថាប័នដើម្បីបំរើរាស្រ្ត ក្នុងគោលបំណងរួមចំណែក្នុងការអភិវឌ្ឍ ខេត្តនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី។ លោកបន្តថា ក្រោមម្លប់នៃសន្តិភាព និង កិច្ចខំប្រឹងប្រែងរបស់ ឯកឧត្តម ថង សាវុន បានយកចិត្តទុកដាក់អភិវឌ្ឍន៍ ខេត្តមួយនេះមានការីកចំរើនលើគ្រប់វិស័យ ។

លោកថាក្នុង សម័យតេជោ  នេះ យើង ឃើញ មាន បងប្អូន ភ្ញៀវ ជាតិ និង អន្តរជាតិ ដែល ធ្វើ ដំណើរ តាម រថយន្តក្រុង និង មាន រថយន្ត ទំនើប ៗ ទៅទស្សនា តាម តំបន់អេកូទេសចរណ៍ និងភូមិដ្ឋានសហគមន៍ជានជាតិដើមភាគតិចជាច្រើនកន្លែងដើម្បីស្វែងយល់ពីវប្បធម៌ប្រពៃណី និងការរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តភាគឥសាន្តមួយនេះទៀផង ដែរ ។

ហើយក្រោម ការ ដឹកនាំ ដ៏ ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិត ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ធ្វើឱ្យ ខេត្ត រតនគិរី មានការ អភិវឌ្ឍ រីក ចម្រើន គ្រប់ វិស័យ សំខាន់ គឺ វិស័យ ទេសចរណ៍ ដោយ មាន ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត មានប្រព័ន្ធ ផ្លូវថ្នល់ ទឹក ស្អាត អគ្គិសនី សណ្ឋាគារ ផ្ទះ សំណាក់ ភោជនីយដ្ឋាន ផ្សារ រាត្រី ផ្សារ ទំនើប ជាដើមជា ពិសេស សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ មានភាពល្អ ធ្វើ ឱ្យ ភ្ញៀវ ទេសចរ មក លេង ម្ដង ហើយចង់មកលេង ម្ដងទៀត ។

លោក ប្រធាន មន្ទីរ ទេសចរណ៍រូបនេះបានបន្តថា បើទោះពី បុណ្យចូលឆ្នាំ ចិនមិនមែន ពិធីបុណ្យ ជាតិ របស់ខ្មែរ ក៏ពិតមែន តែ នៅ កម្ពុជា មាន បងប្អូន ខ្មែរជាប់ ខ្សែស្រឡាយ ចិន ច្រើន ដូច្នេះហើយ បានជា បងប្អូន ប្រជាពលរដ្ឋ ខែ្មរ ដែល ជាប់ ខ្សែ
ស្រឡាយ ចិន បាន ដើរទៅ កំសាន្ត នៅតាម រមណី ដ្ឋាននានា ច្រើន ជាពិសេស នៅ ខេត្តរតនគិរីមាន រមណី ដ្ឋាន សម្រាប់ សម្រាក លំហែកាយ កម្សាន្ត ច្រើន តាមបែបធម្មជាតិ ។

ជាក់ស្តែងនៅក្នុង ថ្ងៃបុណ្យ ចូលឆ្នាំថ្មី ប្រពៃណី ជនជាតិ ចិន ឆ្នាំ ២០២០រយៈពេល៣ថ្ងៃនេះ មាន ភ្ញៀវទេសចរ មកកម្សាន្ត នៅតាម រមណី ដ្ឋាន ធម្មជាតិ នានា នៅក្នុង ខេត្តរតនគិរីមាន ចំនួន ១៧.៨៩០នាក់ នាក់ មានការថយចុះ៣,៦២%ភាគរយ បើ ប្រៀបធៀប រយៈពេល ដូចគ្នា កាលពី ឆ្នាំ ២០១៩ដែលមាន ចំនួន ប្រមាណ ១៨.៥៦២នាក់នាក់ ក្នុងនោះ ភ្ញៀវទេសចរ អន្តរជាតិ មាន ចំនួន ២៩៩នាក់ ថយចុះ១២,៨៣%ខណៈ ភ្ញៀវទេសចរ ជាតិ មាន ចំនួន ប្រមាណ ១៧.៥៩១នាក់ មានការ ថយចុះ
៣,៤៥% ៕ធ.ដ

ដោយ៖ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner