រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ថែរក្សាសុខភាព និងប្រយ័ត្នខ្លួនចំពោះវីរុសកូរ៉ូណា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បាន Comment នៅលើ Facebook ដោយអំពាវនាវឱ្យពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ថែរក្សាសុខភាព និងទំនាក់ទំនងជាមួយស្ថានទូត ក្នុងករណីមានអ្វីកើតឡើង។ សម្តេចតេជោ បានអំពាវនាវដល់ជនរួមជាតិកម្ពុជា បង្កើនការប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona)។
សម្តេចតេជោ ហ៊ុន សែន បាន Comment តបឆ្លើយនឹង និស្សិតខ្មែរម្នាក់ដែលសិក្សានៅខេត្តអានហួយ ប្រទេសចិន នៅលើ Facebook ថា៖ «សូមក្មួយនិងនិស្សិតខ្មែរសិក្សានៅប្រទេសចិន ថែរក្សាសុខភាពឱ្យបានល្អ បើមានអ្វីកើតឡើងសូមទំនាក់ទំនងជាមួយស្ថានទូតខ្មែរយើងនៅទីនោះ»។
ផ្អែកតាមសារព័ត៌មានរបស់ចិន និងបណ្តាញព័ត៌មានអន្តរជាតិធំៗបានចេញផ្សាយនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះថា វិរុសផ្លូវដង្ហើមបានសម្លាប់មនុស្សកើនដល់ ៥៦នាក់ហើយ ចំណែកអ្នកឆ្លងវិរុសនេះ បានកើនឡើងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងរហូតដល់១៩៨៥នាក់ បន្ទាប់ពីបានរកឃើញករណីវិរុសឆ្លងថ្មីៗរាប់រយនាក់ទៀត នៅតាមបណ្តាទីក្រុងធំៗរបស់ចិន។
ប្រទេសសិង្ហបុរី ករណីឆ្លងបានកើនឡើងដល់ ៤ករណី ថៃ ៧ករណី វៀតណាម ២ករណី ខណៈកម្ពុជាមិនទាន់មានករណីឆ្លងជំងឺដ៏កាចសាហាវនេះនៅឡើយទេ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner