រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុនចុះពិនិ្យទីតាំងដាក់ក្រុមពេទ្យប្រចាំការចត្តាឡីស័កម៉ាសុីនស្កែនកំដៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត
បន្ទាយមានជ័យ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៌អមដំណើរដោយលោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតបានចុះពិនិ្យទីតាំងនិងធ្វើការពិភាក្សាគ្នាក្នុងកាដាក់ក្រុមពេទ្យប្រចាំការ ចត្តាឡីស័កគឺបានសំរេចយកម៉ាសុីនស្កែន កំដៅទៅដាក់ខាងមុខច្រកទ្វារជិតគល់ស្ពានមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ។
ឯកឧត្ដម ថោង ខុនបានមានប្រសាសន៍ថាការចុះមកពិនិ្យទីតាំងដាក់ក្រុមពេទ្យប្រចាំការ ចត្តាឡីស័កម៉ាសុីនស្កែនកំដៅនេះបានសម្រេចដាក់នៅខាងមុខច្រកទ្វារជិតគល់ស្ពាន មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតវិញដោយខាងប៉ូលីសជាអ្នករៀបចំបន្ទប់ដាក់កាមេរ៉ាចាប់កំដៅ នឹង បន្ទប់សម្រាប់ដាក់អ្នកជំងឺបណ្តោះអាសន្នឲ្យខាងក្រុមការងារចត្តាឡីស័កដោយឡែកកន្លែងចាស់យើងទុកដំណើរការសិន។
លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រាបានមានប្រសាសន៍ដែរថាវិធានការបង្ការការចម្លងវីរុសកូរ៉ូណាប្រភេទថ្មីបើយើងធ្វើដំណើរឆ្លងប្រទេសមួយទៅប្រទេសមួយសង្ស័យថាមានគ្រុនក្តៅនិងក្អកនិងពិបាកដកដង្ហើមត្រូវស្វែងរកការព្យាបាលជាបន្ទាន់និងប្រាប់ប្រវត្តិនៃការធ្វើដំណើររបស់អ្នកដល់គ្រូពេទ្យជំនាញ។ជាសវាងការប៉ះពាល់ជាមួយអ្នកដែលមានគ្រុនក្តៅត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូនិងទឹកស្អាតឬអាគុលនិងជៀសវាងការប៉ះពាល់ភ្នែកច្រមុះមាត់ នៅពេលក្អកឬកណ្ដាស់ត្រូវខ្ទប់មាត់និងច្រមុះអ្នកដោយប្រើកែងដៃឬក្រដាស់រួចបោះចោលទៅក្នុងធុងសំរាមភ្លាមនិងលាងដៃរបស់អ្នកជាបន្ទាន់។
ប្រសិនអ្នកពាក់ម៉ាស់ត្រូវប្រាកដថាពាក់គ្របលើមាត់និងច្រមុះប៉ុន្តែជៀសវាងការប៉ះលើផ្ទៃខាងក្រៅនៅពេលកំពុងពាក់នឹងពេលដោះ។ម៉ាស់ត្រូវបោះចោលភ្លាមនៅម៉ាក់ដែលបានប្រើរួចនិងលាងដៃឲ្យបានស្អាតបន្ទាន់ប្រសិនអ្នកចាប់ផ្ដើមឈឺពេលកំពុងធ្វើដំណើរត្រូវប្រាប់អ្នកបម្រើលើយន្តហោះនិងស្វែងរកការព្យាបាលឲ្យបានឆាប់និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរដល់គ្រូពេទ្យ ។ត្រូវបរិភោគតែអាហារណាដែលឆ្អិនល្អមិនត្រូវខាកស្ដោះនៅលើទីសាធារណៈជៀសវាងការប៉ះពាល់នឹងធ្វើដំណើរជាមួយសត្វដែលឈឺនិងផ្ទុកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី៕ដោយ៖ឃិន គន្ធា