លោក ស៊ី ជិនពីង៖ ចិនសន្យាបញ្ឈប់ការផ្ដល់មូលនិធិដល់គម្រោងថាមពលធ្យូងថ្មនៅក្រៅប្រទេស

យូអិន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃអង្គារសប្ដាហ៍នេះសន្យាថា ប្រទេសរបស់លោកនឹងបញ្ឈប់ការផ្ដល់មូលនិធិដល់គម្រោងថាមពលធ្យូងថ្មនានា នៅក្រៅប្រទេស ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ការប្រកាសខាងលើនេះរបស់លោក ស៊ី ធ្វើឡើងនៅពេលថ្លែងនៅក្នុងវីដេអូមួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ជាទីដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងស្វះស្វែងបង្ហាញពីភាពជាអ្នកដឹកនាំពិភពលោក ចំពេលមានការប្រកួតប្រជែងខ្លាំងឡើងជាមួយចិន។ ការសន្យារបស់ចិននេះដែរ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុនបានធ្វើការសន្យាដូចគ្នាទៅនឹងលោក ស៊ី ជិនពីន ខណៈប្រទេសទាំងពីរនេះក៏ជាអ្នកផ្ដល់មូលនិធិធំដល់គម្រោងថាមពលធ្យូងថ្មនៅឯក្រៅប្រទេសដែរ។
ប្រធានាធិបតីចិនរូបនេះបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចគោលដៅ វាទាមទារឱ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង… ចិននឹងបង្កើនការគាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍនានា ក្នុងការអភិវឌ្ឍថាមពលបៃតង និងពឹងផ្អែកទាបបំផុតលើថាមពលធ្យូងថ្ម ហើយយើងនឹងមិនផ្ដល់មូលនិធិសម្រាប់ការគម្រោងផលិតថាម ពលធ្យូងថ្មថ្មីៗនៅក្រៅប្រទេសទៀតឡើយ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner