ខេត្តសៀមរាបមិនទាន់មានការរកឃើញករណីជំងឺរលាកសួតថ្មី ប្រភេទណូវ៉ែលកូរ៉ូណាទេ តែទោះជាយ៉ាងណាក៌ដោយមន្ទីរសុខាភិបាលខេត្តបានយកចិត្តទុកដាក់តាមដានជាប្រចាំ

នាពេលថ្មីៗនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អមដំណើរដោយ លោក ពិន ប្រាកដ អភិបាលរងខេត្ត លោក សុខ ថុល នាយករដ្ឋបាលខេត្តនិងមន្ត្រីពាក់ព័ន្ឋមួយចំនួនទៀត បានចុះត្រួតពិនិត្យប្រពន្ឋ័វិធានការបង្ការជំងឺរលាកសួតថ្មី ប្រភេទណូវ៉ែលកូរ៉ូណា នៅអាកាសយានដ្ឋានអន្តរជាតិ  សៀមរាប ។ ឯកឧត្តម ទៀ សីហា បានណែនាំឲ្យមន្រ្តីចត្តាឡីស័កទាំងអស់នៅអាកាសយានដ្ឋានអន្តរជាតិ យកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការតាមដាន ជំងឺរលាកសួតថ្មី ប្រភេទណូវ៉ែលកូរ៉ូណា និងជំងឺឆ្លងផ្សេងៗទៀត។
ឯកឧត្តមក៏បានកោតសរសើរខ្ពស់ដល់មន្រ្តី្តចត្តាឡីស័កដែលបានខិតខំខ្ពស់អស់ ពីសមត្ថភាពក្នុងការតាមដានដើម្បីបង្ការសុខភាពប្រជាពលរដ្ឋព្រោះលោក លោកស្រីជាមន្ត្រីសុខភិបាលជួរមុខ។ឯកឧត្តម អភិបាលខេត្តក្នុងឱកាស ចុះត្រួតពិត្យវិធានការបង្ការជំងឺរលាកសួតប្រភេទថ្មីបានសម្តែងក្តីបារម្ភបើទោះបីបច្ចុប្បន្ននៅខេត្តសៀមរាបមិនមានការរកឃើញជំងឺនេះក៍ដោយ ប៉ុន្តែយើង កំពុងតែមានការព្រួយបារម្ភខ្លំាងចំពោះការរាតត្បាតណូវ៉ែលកូរ៉ូណានេះពីព្រោះជំងឺនេះបានកំពុងតែវាយលុកនៅក្នុងតំបន់អាស៊ី ហើយជាពិសេសប្រទេសដែលនៅជិតខាងយើងដូចជាចិនជាដើមគឺសុទ្ធមានការកើតជំងឺនេះកើតឡើងហើយ។
លោក វេជ្ជបណ្ឌិតក្រុស សារ៉ាត់ប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍ថា៖ វិធានការតាមដាននិងបង្ការជំងឺណូវ៉ែលកូរ៉ូណា ឬជំងឹផ្លូវដង្ហើមផ្សេងៗទៀត គឺយើងបានដាក់ម៉ាស៊ីនត្រួតពិនិត្យតាមដានកម្តៅភ្ញៀវទេសចរដែលចូលកម្ពុជាទាំងអស់ បើសិនជាកម្តៅចាប់៣៨ឡើងទៅមន្រ្តីចត្តាឡីស័កដែលប្រចំាការនៅទីនោះនឹងផ្តល់ប្រឹក្សាដល់ភ្ញៀវឬបញ្ជូនទៅមន្ទីរពេទ្យដើម្បីត្រៀមលក្ខណៈឆ្លើយតបជាបន្ទាន់ប្រសិនបើមានករណី ជំងឺនេះកើតឡើងជាយថាហេតុនិងបន្តពង្រឹងជាប់ជានិច្ចនូវការតាមដានស្ថានការណ៍ជំងឺដោយប្រើប្រាស់ប្រពន្ឋ័តាមដានប្រចាំការនៅច្រកចូលអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប។យើងមាន មន្ត្រីចត្តាឡីស័កច្រកទ្វារព្រលានអន្តរជាតិសៀមរាបសរុបចំនួន១៦នាក់ផ្លាស់ប្តូរវេនប្រចាំការ២៤ម៉ោងលើ២៤ម៉ោង គឺមន្ត្រីយើងប្រចាំការនៅទីនេះជាប្រចាំមិនសំដៅតែការលេចលឺប្រភេទជំងឹថ្មីនោះទេ។
លោក ក្រុស សារ៉ាត់ បានបញ្ជាក់ថា៖ នៅសៀមរាបយើងមិនទាន់ឃើញមានករណីជំងឹណូវ៉ែលកូរ៉ូណាដែលជាជំងឹសួតប្រភេទថ្មីក៍ដោយ តែវិធានការបង្ការត្រូវតែពង្រឹងជាប់ជានិច្ច ដោយយើងប្រើប្រព័ន្ទដែលមានស្រាប់ តាមរយៈ វិធានការសុខាភិបាល ពង្រឹងប្រព័ន្ទតាមដានដោយម៉ត់ចត់បំផុត៕ ដោយ ស៊ាន សុផាត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner