មេដឹកនាំអាមេរិក និងអង់គ្លេសលើកឡើងពីបញ្ហាប្រែប្រួលអាកាសធាតុ អំឡុងជំនួបពិភាក្សានៅសេតវិមាន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានធ្វើកិច្ចពិភាក្សាគ្នាស្តីពីបញ្ហាប្រែប្រួលអាកាសធាតុ និងភាពសប្បាយរីករាយក្នុងការជិះរថភ្លើងផងដែរ ក្នុងអំឡុងកិច្ចសន្ទនាក្នុងបន្ទប់ អូវ៉ល (Oval Office)។

នៅក្នុងកិច្ចសន្ទនានៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ចូ បៃដិន បានប្រាប់លោក បូរីស ចនសុន ថា លោកទន្ទឹងរង់ចាំក្នុងការធ្វើដំណើរទៅកាន់អង់គ្លេស ដើម្បីចូលរួមក្នុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN) ដែលនឹងត្រូវធ្វើឡើងនៅជិតចុងឆ្នាំនេះ។ លោក ចនសុន បានឆ្លើយតបវិញភ្លាមៗថា «យើងត្រូវការអ្នកនៅទីនោះ» ខណៈលោក បៃដិន វិញនិយាយថា អូ! យើងនឹងជួបគ្នានៅនោះ។

សូមបញ្ជាក់ថា លោក បូរីស ចនសុន ធ្លាប់បានបង្ហាញក្តីព្រួយបារម្ភរួចមកហើយ ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ក្រោយពីលោក ចូ បៃដិន ចូលកាន់កាប់សេតវិមាន។ ប៉ុន្តែពេលនេះអ្វីៗបានបង្ហាញចេញយ៉ាងច្បាស់ នោះគឺសម្ពន្ធមិត្តទាំងពីរកាន់តែមានទំនាក់ទំនងល្អប្រសើរ ឆ្ងាយជាងកាលពីជំនាន់លោក ដូណាល់ ត្រាំ កាន់កាប់សេតវិមាន ហើយក៏ទើបសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិសុខរួមគ្នាផងដែរ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner