ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១ នៅ វត្តជ័យគិរី ហៅ
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា ប្រធានកិត្តិយសសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព ខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តកំពង់ចាម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អញ្ជើញចូលរួមកាន់បិណ្ឌវេនទី០១ នៅ វត្តជ័យគិរី ហៅ ( វត្តហាន់ជ័យ ) ស្ថិតនៅ ក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
អង្គពិធីទាំងមូល បានធ្វើការឧទ្ទិសមគ្គផល កុសលផលបុណ្យ ជូនមាតា បិតា ញាតិកាទាំងប្រាំពីរសន្តាន ដែលបាន ចែកឋាន និងអ្នកស្លាប់ ដោយសារជំងឺកូវិដ-១៩ រួមនិង អតីតយុទ្ធជនស្នេហាជាតិ សូមឲ្យវិញ្ញាណក្ខនរបស់ពួកគាត់ មក ទទួលយក កុសលផល បុណ្យ និងបានទៅកើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ថ្លែងនៅក្នុងពិធីបុណ្យនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ដល់ពុទ្ធបរិស័ទ ទាំងអស់នៅពេលមកកាន់បិណ្ឌ តាមវត្តអារាម នីមួយៗ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាប់ជានិច្ច ដោយត្រូវចូលរួមអនុវត្តទៅតាមវិធានការ របស់សុសុខាភិបាល និងវិធានការរបស់ប្រមុខ រដ្ឋាភិបាល «៣ ការពារ និង ៣កុំ» ។
ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា យើងមិនត្រូវធ្វេសប្រហែសនៅពេលធ្វើដំណើរទៅកាន់វត្តអារាម ណាមួយ ដោយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យ ឱ្យគ្នាទៅវិញ ទៅមក ក្នុងការធ្វើដំណើរ ដើម្បីសេចក្តីសុខ និងសុវត្ថិភាព ទាំងអស់គ្នា ។
ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តជ័យគិរី ហៅ វត្ត ភ្នំហាន់ជ័យ រួមមាន អង្ករ ២០០ គីឡូក្រាម -មី ៥កេស -ទឹកបរិសុទ្ធ ៥កេស -ទឹកក្រូច ៥កេស – ទឹកដោះគោ ខាប់ ១កេស -តែ ៥កញ្ចប់ -ស្ករស ៥គីឡូ -ចង្ហាន់ ៧ស្រាក់ ផ្លែឈើ ៥កន្ត្រក និងបច្ច័យសម្រាប់កសាងដែលជាថវិកាផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា និង លោកជំទាវ ចំនួន ២,០០០,០០០រៀល និង ១០០ដុល្លារ និងថវិការបស់សប្បុរសជន ចំនួន ៣,៣០០,០០០ រៀល ផងដែរ ៕








