Oscar De La Hoya បានត្រៀមខ្លួនជួប Floyd Mayweather បន្ទាប់ជាពី Covid

កីឡាករប្រដាល់ Oscar De La Hoya ត្រូវបានសម្រាកព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់ពីតេស្ត ឃើញមេរោគ Covid កាលពីដើមខែនេះ ។ ការប្រកួតរបស់ Oscar De La Hoya ជាមួយអតីតតារា UFC Vitor Belfort នៅថ្ងៃទី១១ ខែកញ្ញាត្រូវបានលុបចោលផងដែរ ។


ប៉ុន្តែកីឡាករវ័យ ៤៨ឆ្នាំខាងលើ បានបញ្ជាក់ថា រូបគេនឹងឡើងសង្វៀនវិញ ជាមួយកីឡាករ Floyd Mayweather ។ ដោយអ្នកទាំងពីរបានជួបគ្នាកាលពី ១៤ឆ្នាំមុន ក្នុងការប្រកួតប្រដាល់ដ៏ធំបំផុត ខណៈ Mayweather បានយកឈ្នះដោយពិន្ទុ ។

គួរបញ្ជាក់ថា កីឡាករ Oscar De La Hoya អះអាងថា ត្រូវប្រកួតឃមួយ Floyd Mayweather ដោយផ្តល់តម្លៃខ្លួន ១០០លានដុល្លារ ប្រសិនបើមានការប្រកួតមែន ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner