Robert Lewandowski ទទួលបានស្បែកជើងមាសបន្ទាប់ពីរកគ្រាប់បាល់បានច្រើនជាងគេ នៅលីគអឺរ៉ុប
អត្ថបទដោយ៖
សារ៉ាន ទីងី
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប BAYERN MUNICH ឈ្នះស្បែកជើងមាស លីគតំបន់អឺរ៉ុប ក្រោយរកគ្រាប់បាល់ច្រើនជាងគេកាលពីរដូវកាលមុន ។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះ រកបាន ៤១គ្រាប់ នៅក្របខ័ណ្ឌ Bundesliga ក្រោយបង្ហាញខ្លួន ២៩ លើក ឈរពីលើ Kylian Mbappe និង Erling Haaland ។

បន្ទាប់ពីទទួលបានពានរង្វាន់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ បាននិយាយថា៖“ ខ្ញុំសូមអរគុណដល់គ្រួសារ មិត្តរួមក្រុម គ្រូបង្វឹក និងក្រុម FC Bayern ទាំងមូល ។ ខ្ញុំមិនអាចឈ្នះពានរង្វាន់ នេះដោយគ្មានការគាំទ្រពីអ្នកនោះទេ ។

គួររំលឹកថា Lewandowski រកបាន ២៣០គ្រាប់ ក្នុងការបង្ហាញខ្លួន ២៣១ លើក សម្រាប់ក្រុម Bayern ចាប់តាំងពីឆ្នាំ២០១៦ ។ ហើយរកគ្រាប់បាល់បាន ១១គ្រាប់ ក្នុង ៧ប្រកួតនៅរដូវកាលនេះ ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។