ប្រជាពលរដ្ឋចំនួនបួនឃុំ រស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទទួលបានអណ្តូងស្នប់ប្រភេទធំ
អត្ថបទដោយ៖
ធី ដា
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមជាមួយមន្រ្ដីអនុវត្គម្រោងផ្គត់ផ្គង់អណ្ដូងស្នប់ជនបទ បានអញ្ជើញទៅត្រួតពិនិត្យអណ្តូងស្នប់ ដែលបានសាងសង់រួច នៅក្នុងឃុំចំនួន ៤ គឺ ឃុំដារ ឃុំមេមត់ ឃុំត្រមូង និងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
នេះជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងអភិវឌ្ឌ្ឍជនបទ ជាជំនួយឥត
សំណង ពីរដ្ឋាភិបាល នៃសាធារណៈរដ្ឋឥណ្ឌា និងអនុវត្តដោយក្រុមហ៊ុន WAPCOS ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕




