ប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានប្តេជ្ញាធ្វើសកម្មភាពរួមគ្នានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក
ប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានប្តេជ្ញាធ្វើសកម្មភាពរួមគ្នានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសារជម្លោះកាន់តែខ្លាំងឡើងជាមួយអូស្ត្រាលី និងអាមេរិកជុំវិញកិច្ចសន្យាទិញនាវាមុជទឹកនាពេលថ្មីៗនេះ ខណៈប្រធានាធិបតីអាមេរិក Biden កំពុងស្វែងរកការហៅទូរសព្ទជាមួយលោក Macron នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង។
លោក Macron បានធានាដល់លោក Modi អំពីការបន្តប្តេជ្ញាចិត្តរបស់បារាំងចំពោះការពង្រឹងស្វ័យភាពយុទ្ធសាស្ត្ររបស់ឥណ្ឌា រួមទាំងមូលដ្ឋានឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ខ្លួនដែលជាផ្នែកមួយនៃទំនាក់ទំនងជិតស្និទ្ធដោយផ្អែកលើការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។
លោក Macron បាននិយាយថា៖”គោលដៅរួមរបស់ប្រទេសបារាំង និងឥណ្ឌានឹងមានគោលបំណងលើកកម្ពស់ស្ថិរភាពក្នុងតំបន់ និងនីតិរដ្ឋស្របពេលដែលមិនប្រកាន់យកនូវរបបអនុត្តរភាពណាមួយ”។
បណ្តាញសារព័ត៌មានឥណ្ឌានាពេលថ្មីៗនេះ បានប៉ាន់ស្មានថាការលុបចោលកិច្ចព្រមព្រៀងនាវាមុជទឹករបស់អូស្ត្រាលីអាចបង្កឱ្យមានការពិភាក្សារវាងបារាំង និងឥណ្ឌាអំពីកិច្ចព្រមព្រៀងនាវាមុជទឹក ដែលអាចពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យាមកឥណ្ឌា។
ប្រភព៖ CNA