២២ កញ្ញា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. សេដ្ឋកិច្ចកម្ពុជានឹងកើនត្រឹម ១,៩% ក្នុងឆ្នាំ២០២១ ដោយសារការអូសបន្លាយនៃជំងឺកូវីដ១៩ ប៉ុន្តែ ADB ក៏រំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងកម្រិត ៥,៥% នៅឆ្នាំ ២០២២ – RFI

២. នៅពាក់កណ្តាលខែកញ្ញានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគ ៤ នៅខេត្តព្រះសីហនុដែលមានទឹកសរុបជាង ២២លានដុល្លារ និងបង្កើតការងារដល់ពលរដ្ឋប្រមាណជាង ៥០០នាក់ – កោះសន្តិភាព

៣. ក្រសួងបរិស្ថាន បានដាក់ឡដុតសំរាមនៅចំនួន ៥៤ទីតាំង នៅ២០រាជធានី-ខេត្ត សម្រាប់ដុតសំណល់សល់ពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ហើយនឹងបន្តដាក់តាមទីតាំងមួយចំនួនទៀត – ភ្នំពេញបុស្តិ៍

៤. ប្រធានាធិបតីចិនលោក Xi Jinping បានសន្យាថាប្រទេសរបស់លោកនឹងបញ្ឈប់ការផ្ដល់មូលនិធិដល់គម្រោងថាមពលធ្យូងថ្មនានា នៅក្រៅប្រទេស ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ – Al Jazeera

៥. ថៃសម្រេចពន្យារផែនការបើករាជធានីបាងកក និងទីក្រុងធំៗមួយចំនួនទៀតឡើងវិញ ដើម្បីទទួលទេសចរបរទេស រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារអត្រានៃការចាក់វ៉ាក់សាំងបង្ការកូវីដ១៩យឺតជាងការរំពឹងទុក – Reuters

ads banner