ក្រុមតាលីបង់បានផ្ញើលិខិតជូនលោកអគ្គលេខាធិការ António Guterres កាលពីថ្ងៃចន្ទ ដើម្បីស្នើតែងតាំងឯកអគ្គរដ្ឋទូតតំណាងអាហ្វហ្កានីស្ថានប្រចាំអង្គការសហប្រជាជាតិ
អត្ថបទដោយ៖
AMS OneMinute
ក្រុមតាលីបង់សម្រេចជ្រើសរើសតែងតាំង លោក Suhail Shaheen ដែលជាអ្នកនាំពាក្យរបស់ពួកគេប្រចាំទីក្រុងដូហា ប្រទេសកាតា ជាឯកអគ្គរដ្ឋទូតរបស់ខ្លួន។
សំណើនេះក៏ត្រូវបានបញ្ជូនទៅឱ្យគណៈកម្មការសារតាំងនៃមហាសន្និបាត ដែលមានសមាជិក ៩ប្រទេស រួមមានអាមេរិក ដើម្បីត្រួតពិនិត្យ។
ការត្រឡប់មកកាន់អំណាចរបស់តាលីបង់នៅអាហ្វហ្កានីស្ថាន និងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា គឺក្នុងចំណោមបញ្ហាធំៗដែលនឹងពិភាក្សាដោយមហាសន្និបាតអង្គការសហប្រជាជាតិ។ វិបត្តិទាំងពីរនេះបានបង្កើតសំណួរដ៏ធំមួយសម្រាប់មហាសន្និបាតនោះគឺ តើអ្នកណាជាតំណាងត្រឹមត្រូវរបស់ប្រទេសនីមួយៗ?

ប្រភព៖ New York Times