រដ្ឋសភាកម្ពុជាធ្វើជាប្រធានសន្និសីទបីប្រទេស កម្ពុជា, វៀតណាម និងឡាវ (Video Inside)

សន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេសនៃសភាកម្ពុជា-ឡាវ-វៀត ណាម CLV ដែលកម្ពុជាបានធ្វើជា ម្ចាស់ផ្ទះ បានចាប់ដំណើរការនៅថ្ងៃទី២៣កញ្ញានេះហើយតាមប្រព័ន្ធវីដេអូ។

អនុប្រធានទី២នៃរដ្ឋសភាលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និ សីទក្រោមប្រធានបទ «ការលើកកម្ពស់ភាពជាដៃគូសភាដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយ តបទៅនឹងវិបត្តិកូវីដ -១៩ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA» ។

លោកជំទាវ ឃួន សុដារី បានមានប្រសាសន៍ចាត់ទុកសន្និសីទថ្ងៃនេះ ជាសន្និសីទដែលមានសារៈសំខាន់ ស្រប នឹងសភាពការណ៍បច្ចុប្បន្ន ដែលជំងឺកូវីដ-១៩ បាននិងកំពុងរីករាលដាលនៅក្នុងប្រទេសទាំងបី ព្រមទាំងបានបង្ក ឧបសគ្គជាច្រើនលើគ្រប់វិស័យនិងបង្កការរាំងស្ទះដល់ដំណើការនៃការអនុវត្តគោលដៅអភិវឌ្ឍប្រកប ដោយចីរ ភាពផងដែរ។

ទាក់ទងនឹងតំបន់ត្រីកោណអភិឌ្ឍន៍, លោកជំទាវកិត្តិសង្គហបណ្ឌិតបានធ្វើការកត់សម្គាល់ថាតំបន់ ត្រីកោណអភិឌ្ឍន៍ គឺនៅមានគម្លាតធំនៅឡើយក្នុងការយល់ដឹងអំពីប្រព័ន្ធឌីជីថល និងការកសាងសមត្ថភាព ផ្នែកឌីជីថល។ កិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានបង្កើត ឡើងក្នុងឆ្នាំ ១៩៩៩។ ឆ្លងកាត់រយៈពេល២០ឆ្នាំកន្លងមក តំបន់នេះមានស្ថេរភាពល្អ សន្តិសុខរឹងមាំ និង មានការ អភិវឌ្ឍរីក ចម្រើនឡើងជាលំដាប់ ដោយបានជួយកាត់បន្ថយភាពក្រីក្រជាច្រើនក្នុងតំបន់ផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner