សម្តេចតេជោ ហ៊ុន សែន ត្រៀមធ្វើសុន្ទរកថាក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (Video Inside)

សម្តេចតេជោហ៊ុនសែន និងមេដឹកនាំតាមបណ្តាប្រទេសនានាក្នុងពិភពលោក ត្រៀមនឹងធ្វើសុន្ទរកថាក្នុងមហា សន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ដែលជាមហាសន្និបាតប្រចាំឆ្នាំរៀបចំធ្វើក្នុងទីស្នាក់ការអង្គការសហ ប្រជាជាតិនាបុរីញូយ៉ក។

មហាសន្និបាតឆ្នាំ២០២១នេះ ត្រូវគេរាយការណ៍ថា មានថ្នាក់ដឹកនាំតាមបណ្តាប្រទេស តែប្រមាណ១០០ប្រទេសប៉ុណ្ណោះដែលបានធ្វើដំណើរចូលរួមដោយផ្ទាល់, ចំណែកប្រមាណពាក់កណ្តាល បាន ធ្វើសុន្ទរកថាតាមប្រព័ន្ធ Online ។

មហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ២០២១នេះ ត្រូវបានគេផ្តោតខ្លាំងលើ បញ្ហាជម្ងឺឆ្លងរាតត្បាតកូវីដ១៩, កត្តាប្រែប្រួលអាកាសធាតុដែលមានការកើនឡើងនូវកម្តៅផែនដី និងបញ្ហាដទៃ ទៀតពាក់ព័ន្ធនឹងការព្រួយបារម្ភការប្រជែងគ្រឿងសព្វាវុធពិភពលោក៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner