រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ១សែន៨ម៉ឺន៣ពាន់២២៩នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន ១សែន៨ម៉ឺន៣ ពាន់២២៩នាក់។

យោងតាមក្រសួងសុខាភិបាល, តួលេខនៃចំនួនសរុបដែលប្រជាពលរដ្ឋទូទាំងប្រទេសបាន ទទួលការចាក់វ៉ាក់សាំង គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា បានកើនដល់១២លាន៦សែន៦ម៉ឺន៦ពាន់៨១៧នាក់ហើយ, ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១០លាន៦សែន២ម៉ឺន៤ពាន់៣៨២នាក់។ ការចាក់វ៉ាក់សាំង លើពលរដ្ឋអាយុពី១៨ឆ្នាំឡើង មានចំនួន៩លាន៨សែន៥ម៉ឺន៣ពាន់៣០៥នាក់, ការចាក់លើយុវជនវ័យជំទង់

អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៧សែន៤ម៉ឺន១ពាន់៦៨៣នាក់, ចំណែកការចាក់លើកុមារអាយុពី ៦ ដល់១២ឆ្នាំ មានចំនួន ១លាន៧ម៉ឺន១ពាន់៨២៩នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃ ទី២៣កញ្ញាឆ្នាំ២០២១ បានចំនួន ៨សែន៤ម៉ឺន៩ពាន់៦១០នាក់ ។ បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន ១៦លាននាក់ទូទាំងប្រទេសវិញគិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងបានកើនប្រមាណ ៧៩,១៧% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner