ទេសចរអន្តរជាតិនៅកម្ពុជាថយចុះ៨០.២ ភាគរយ ប៉ះពាល់ការងារផ្ទាល់ជាង១១ម៉ឺននាក់ (Video Inside)
មនុស្សចំនួន១១ម៉ឺននាក់បានរងផលប៉ះពាល់ដោយផ្ទាល់ និងរាប់ម៉ឺននាក់ទៀតបានរងផលប៉ះពាល់ដោយ ប្រយោលក្នុងវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។
តួលេខប៉ះពាល់ដល់ពលរដ្ឋខ្មែរទាំងនេះ បាន បញ្ចេញតាមរយៈសារលិខិតមួយរបស់សម្តេចតេជោហ៊ុនសែន ក្នុងឪកាសអបអរសាទរទិ វាទេសចរ ណ៍ពិភព លោកឆ្នាំ២០២១ក្រោមប្រធានបទ “ទេសចរណ៍សម្រាប់ កំណើនប្រកបដោយបរិយាបន្ន ”ដែលនឹងមកដល់នៅ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។
វិស័យទេសចរណ៍គឺជាវិស័យមួយដែលកន្លងមកបានរួមចំណែកប្រមាណ ១២.៣% នៃផលិតផលក្នុងស្រុក សរុបរបស់កម្ពុជា។ កម្ពុជាជាចក្ខុវិស័យនៅមុនជម្ងឺរាតត្បាតបានឈានចូលមកដល់ បានត្រៀមលក្ខណៈ នឹង ទទួលទេសចរណ៍ចំនួន៧លាននាក់ក្នុងឆ្នាំ២០២០, និងនៅក្នុងឆ្នាំ២០២៥ នឹងរំពឹងកើន ដល់១១លាននាក់ និង រហូតដល់ឆ្នាំ២០៣០, ទេសចរណ៍នឹងរំពឹងកើនសរុបដល់ ១៥លាននាក់។
ប៉ុន្តែការ រាតត្បាតរបស់កូវីដ១៩ ក្នុងមួយឆ្នាំកន្លងមកនេះ បានធ្វើឲ្យគម្រោងរបស់កម្ពុជាប្រែប្រួលអស់រលីង។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ក្នុងកម្រិតពិភពលោកឆ្នាំ២០២០ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះ រហូតដល់៧៣ភាគរយ ដែលធ្វើឲ្យប៉ះពាល់ការងារផ្ទាល់ចំនួនពី១០០ទៅ១២០លាន និងការងារមិនផ្ទាល់ ជា ច្រើនរយលាននាក់ថែមទៀត។
ដោយឡែកនៅកម្ពុជា ចំនួនទេសចរអន្តរជាតិបានថយចុះរហូតដល់ ៨០.២ ភាគរយ ប៉ះពាល់ការងារផ្ទាល់ជាង១១ម៉ឺននាក់និងការងារមិនផ្ទាល់រាប់ម៉ឺននាក់ទៀត ហើយនិន្នាការនេះនឹងធ្លាក់ ចុះតទៅទៀតក្នុងឆ្នាំ២០២១នេះ៕