ប្រមុខការទូតចិន៖ សមធម៌វ៉ាក់សាំង ការត្រួតពិនិត្យអាកាសធាតុ និងភាពក្រីក្រ គឺជាអាទិភាពកំពូលរបស់ចិន
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានប្រាប់អង្គការសហប្រជាជាតិថា ការធានាឱ្យមានការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌ ដោយគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និងការដោះស្រាយភាពក្រីក្រ គឺជាអាទិភាពកំពូលរបស់ប្រទេសចិន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសចិនបន្ទាប់ពីកិច្ចប្រជុំជាមួយលោក ម៉ូហា ម៉េដសាហ៊ីដ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក វ៉ាង បានអំពាវនាវឱ្យប្រទេស និងតំបន់ជាសមាជិក ដើរតួយ៉ាងសកម្មក្នុងការកសាងសហគមន៍ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ ជាពិសេសសម្រាប់ប្រទេសតូចៗ និងក្រីក្រ។ ខណៈដែលប្រទេសចិន និងសហរដ្ឋអាមេរិកបានសន្យានៅសប្តាហ៍នេះថា នឹងបរិច្ចាគថវិកា និងវ៉ាក់សាំងដើម្បីជួយដល់ប្រទេសទាំងនោះ ដែលជួបការលំបាកក្នុងការទិញវ៉ាក់សាំងអោយគ្រប់គ្រាន់ ដើម្បីចាក់ដល់ប្រជាជនរបស់ពួកគេនោះ លោក វ៉ាង បានប្រាប់អង្គការសហប្រជាជាតិថា ប្រទេសចិននឹងដើរតួនាទីធំជាងមុន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងនឹងជំងឺកូវីដ១៩ និងលើកកម្ពស់ការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌។
ប្រមុខការទូតចិនរូបនេះ ក៏បានព្រមានប្រឆាំងនឹងប្រើនយោបាយអំពីប្រភពដើមនៃវីរុសកូវីដ១៩ផងដែរ ហើយលោកបាននិយាយថា ចិននឹងប្រឆាំងយ៉ាងខ្លាំងចំពោះការប៉ុនប៉ងធ្វើរឿងដូច្នេះ៕ ប្រភព៖ CGTN

