ប្រេសិតចិន៖ បញ្ហាបម្រែបម្រួលអាកាសធាតុទាមទារអោយពិភពលោកទាំងមូលរួមគ្នាដោះស្រាយ

យូអិន៖ តំណាងអចិន្ត្រៃយ៍ចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក ចាង ជន បានថ្លែងថា ការបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមរួមដែលមនុស្សជាតិកំពុងជួបប្រទះ ហើយត្រូវការការឆ្លើយតបជាសកល ហើយថា ទំនាក់ទំនងរវាងអាកាសធាតុ និងសន្តិសុខ គឺពិតជាស្មុគស្មាញណាស់។

លោក ចាង ជន ក្នុងនាមជាតំណាងអចិន្ត្រៃយ៍របស់ចិននៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ប្រាប់ក្រុមប្រឹក្សាសន្តិសុខ ក្នុងឱកាសជជែកវែកញែកដោយបើកចំហកម្រិតខ្ពស់ស្តីពីបញ្ហាអាកាសធាតុ និងសន្តិសុខថា វាជារឿងចាំបាច់ណាស់ក្នុងការរក្សាបណ្តាញសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ប្រេសិតចិនរូបនេះបានសង្កត់ធ្ងន់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុហៅកាត់ថា UNFCCC និងកិច្ចព្រមព្រៀងអាកាធាតុទីក្រុងប៉ារីស គឺសុទ្ធតែជាវេទិកាដែលមានសិទ្ធិអំណាចបំផុត នៅក្នុងការរួមគ្នាដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុភពផែនដីនេះ។ ទាំងអស់នេះជាគោលការណ៍ នៃការទទួលខុសត្រូវរួម ប៉ុន្តែមានលក្ខណៈចំរុះ និងស្របទៅតាមសមត្ថភាពរៀងៗខ្លួន ព្រមទាំងសមធម៌ផងដែរ ហើយទាំងនេះគឺជាមូលដ្ឋានគ្រឹះ នៃអភិបាលកិច្ចអាកាសធាតុពិភពលោក៕ ប្រភព៖ CGTN និង Xinhua News

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner