ឧត្តមសេនីទោ ជួន ណារិន្ទ បញ្ជាក់ថា ករណី ជនជាតិថៃចំនួន ៣៦នាក់ នៅខេត្តព្រះសីហនុ មិនមែនបង្ខាំងមនុស្សនោះទេ

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មានសារព័ត៌មាន ឈ្មោះ ស៊ីស៊ីថាមស៍ បានចុះផ្សាយថា ថៃមួយក្រុមនៅខេត្តព្រះសីហនុស្វែងរកការ អន្តរាគមន៍ ក្រោយជាប់ឃុំបង្ខំឱ្យធ្វើការល្បែងអនឡាញ។

កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នគរបាលជំនាញ នៃស្នងការ ដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវ រកឃើញជនជាតិថៃចំនួន ៣៦នាក់ (ស្រី១០នាក់) ដែលមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់ (ស្នាក់នៅកាស៊ីណូហ្គោលដិនវើល៣ ) ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។

បន្ទាប់មកឯកឧត្តមអភិបាលខេត្ត បានចាត់ចែងក្រុមគ្រូពេទ្យចុះយកសំណាកធ្វើតេស្តទាំងអស់ជាបន្ទាន់ ក៏បានរកឃើញអ្នកវិជ្ជមាន មេរោគ (កូវីដ-19 ប្រភេទដែលតា) ចំនួន ០៥នាក់ (ស្រី០១នាក់) យកទៅព្យាបាលនៅ សណ្ឋាគារសាកាណា៣ ។

-ចំណែកចំនួន ៣១នាក់ មិនមានវិជ្ជមាន ដាក់ឲ្យធ្វើចត្តាឡីស័ក នៅកន្លែងនោះដើម្បីតាមដានបន្ត ។

-កម្លាំងជំនាញបន្តស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ឋដែលនាំជនជាតិថៃ ខាងលើចូលមកដោយខុសច្បាប់ចំនួន ០៤នាក់ (ចិន ០៣នាក់ និង ថៃ ០១នាក់) បានកសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្ត អនុវត្តន៍តាមវិធានច្បាប់រួចរាល់ហើយ ។ (មិនមែនបង្ខាំងមនុស្សនោះទេ) សូមសាធារណៈជនមេត្តាជ្រាបជា ព័ត៌មាន ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner