អប្សរាព្រឹកនេះ ២៥ កញ្ញា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
L1 សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ជាតិ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយ នៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញ ជាដាច់ខាត៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក ស៊ូ វណ្ណលុក)
L2 សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា វ៉ាក់សាំងកូវីដ១៩ ចំនួន៣លានដូសទៀត បានដឹកមកដល់ ប្រទេសកម្ពុជាហើយ៕…ឃ្លីប… (អត្ថបទ រូបភាព កាត់ត បញ្ជូលសម្លេង លោក ស៊ូ វណ្ណលុក)
BH2 លោកជំទាវ យក់ សម្បត្តិ ថ្លែងថា យើងផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌពិតមែន តែពលរដ្ឋ អាចយកចង្ហាន់ ឬទេយ្យទាន ប្រគេនព្រះចៅអធិការបាន ដើម្បីចាក់ចែងក្នុងវត្តបាន៕…ឃ្លីប… (ដោយ សរមៀត ប៊ុនហុក)
SB1 លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេន ទេយ្យវត្ថុ ដល់ព្រះសង្ឃ គង់នៅវត្តព្រៃឆ្លាក់ (ទីតាំងវត្តកំពុងបិទខ្ទប់) ខេត្តស្វាយរៀង ៕ …ឃ្លីប… (វិចិត្រ + សម្បត្តិ + ស្រីណុច)
D5 ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ស្នើប្រធានរដ្ឋសភាថៃ ផ្តល់ការគាំពារសិទ្ធិ និងសុវត្ថិភាពជូនពលករខ្មែរនិងបានស្នើឱ្យមានការចាក់វ៉ាក់សាំងជូនពលករខ្មែរផងដែរ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)
D1 រដ្ឋលេខាធិការក្រសួងសុខាភិបាល បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តឧត្ដរមានជ័យ ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)
D10 យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជុំទី១ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង នៅខេត្តសៀមរាប ត្រូវបានប្រកាសបិទហើយកាលពីរសៀលថ្ងៃមិញនេះ៕…អានផ្ទាល់(ដោយ៖សៀន សុផាត)
វគ្គទី២៖សុវត្ថិភាពសង្គម
SB2 ព្រះសង្ឃ និងអ្នកស្នាក់នៅក្នុងវត្ត ទូទាំងរាជធានីភ្នំពេញ ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ (TYDA) ចុះយកសំណាក បាន៥០% ហើយ គឹតត្រឹមព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ៕ …អានផ្ទាល់… (វិចិត្រ + សម្បត្តិ )
BT4 អតិថជន សែល កាត ជនជាតិចិនម្នាក់ បានឈ្នះរង្វាន់លុយសុទ្ធ រហូតដល់ ៨ម៉ឺនដុល្លា ពីក្រុមហ៊ុន សែលកាត៕…ឃ្លីប… (សម្បត្តិ + កន្និកា)
ខេត្តសៀមរាប
BH3 វត្ដមួយចំនួននៅក្រុងសៀមរាប គ្មានពុទ្ធបរិសទ្ធកាន់បិណ្ឌ ដោយសារជំងឺកូវីដ១៩៕…ឃ្លីប… (សុផាត + ប៊ុនហុក + ស្រីនុច)
ខេត្តបាត់ដំបង
D2 កំណាត់ផ្លូវជាតិលេខ៥ ល្បឿនលឿនហាយវ៉េ បាត់ដំបង-សិរីសោភ័ណ ជាង៨០គីឡូម៉ែត្រ និង ផ្លូវវាងក្រុងបាត់ដំបង បានបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការហើយ៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…
ខេត្តស្វាយរៀង
BT2 សាលាបឋមសិក្សាស្វាយជ្រំ នៅខេត្តស្វាយរៀង ទទួលសមិទ្ធិផលគម្រោង សាលានិរន្តរភាព ៕ …ឃ្លីប… (សម្បត្តិ + ឃុន ស្រីនុច)
ខេត្តព្រៃវែង
BH8 គណៈកម្មការអន្តរក្រសួង អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវ និងលូ ចំនួន២គម្រោង ក្នុងខេត្តកណ្តាល និងខេត្តព្រៃវែង៕…ឃ្លីប… (លឹមហួត + ប៊ុនហុក + ស្រីនុច)
ខេត្តកំពង់ធំ
BH9 នាយផ្នែករដ្ឋបាលជលផល ផាត់សណ្តាយ ដឹកនាំការបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក ប៊ុន រដ្ឋា + កាត់ត លោក សរមៀត ប៊ុនហុក + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីនុច)
ខេត្តបន្ទាយមានជ័យ
D4 មេខ្សល់ និងអ្នកលួចឆ្លងដែនចូលទៅទឹកដីថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងការពារ ព្រំដែន លេខ៥០៣ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ឃ្លីប..លោក គៀន ច័ន្ទហ៊ីន …
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តមណ្ឌលគិរី
D3 ខេត្តមណ្ឌលគិរី នៅតែជាជម្រើសដ៏ល្អ សម្រាប់ការសម្រាកលំហែរកាយរបស់អ្នកទេសចរ ក្នុងរដូវកាលភ្ជុំបិណ្ឌនេះ៕…អានផ្ទាល់ (ដោយ៖ពលៈ)
ខេត្តស្ទឹងត្រែង
D6 អភិបាលខេត្តស្ទឹងត្រែង សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូ វីដ-១៩ ឲ្យបានគ្រប់គ្នា ជៀសវាងការឆ្លងរីករាលដាលចូលទៅក្នុងសហគមន៍សារជាថ្មីទៀត ៕…លោក ដេង ម៉ាវិន…ឃ្លីប…
ប៉ៃលិន
BT1 កាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះថ្មី២ខ្នង ជូនគ្រួសាររងគ្រោះ ដោយភ្លើងឆេះផ្ទះ និងចែកអំណោយជូនចាស់ៗ ចំនួន២២គ្រួសារ រស់នៅលើដីសម្បទាន តំបន់ខ្សាច់ស ក្នុងស្រុកសាមគ្គីមានជ័យ ៕ …ឃ្លីប… (សម្បត្តិ + ប៊ុនហុក)
…សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
BH7 ឯកឧត្តម ស ថេត នាំយកថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ចាំបាច់មួយចំនួន ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក សរមៀត ប៊ុនហុក + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីនុច)
BB គ្រួសារអតីតយុទ្ធពលី មួយគ្រួសារ មានដីពុំមានផ្ទះ បានទទួលខ្នងផ្ទះថ្មី ទី១៩៩ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក សរមៀត ប៊ុនហុក បញ្ជូលសម្លេង លោក ប៊ុន រដ្ឋា)
BH10 គណបក្សប្រជាជនកម្ពុជា ទទួលសមាជិកថ្មី បន្ថែមទៀត ដែលមកពី អតីតគណបក្សសង្គ្រោះជាតិ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក សរមៀត ប៊ុនហុក + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីនុច)
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
ខេត្តបន្ទាយមានជ័យ
D8 គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បន្តចុះពិនិត្យតាមដានស្ថានភាពទឹកជំនន់នៅបន្ទាយមានជ័យ ៕…លោកឃិន គន្ធា…ឃ្លីប…(ទេសរដ្ឋមន្ត្រី)
D9 អំណោយរបស់សម្តេចតេជោហ៊ុន សែន រួមនិងតង់ជម្រកJICA ត្រូវបានប្រគល់ជូនដល់ពលរដ្ឋរស់នៅផ្នែកខ្លះនៃអាងត្រពាំងថ្ម ដែលរងគ្រោះដោយទឹកជំនន់៕…លោកឃិន គន្ធា…ឃ្លីប…
————
R91 របររៀបទូចិញ្ចឹមត្រីលម្អបែបរុក្ខជាតិកំពុងរីកដុះដាល
សិល្បៈរៀបទូចិញ្ចឹមត្រី កំពុងចាប់ផ្តើមពេញនិយមបណ្តើរៗនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ដោយសារតែភាព ស្រស់ស្អាតនៃការកែច្នៃមែកឈើ ដុំថ្ម ខ្សាច់ រុក្ខជាតិតូចៗ តាំងលម្អនៅក្នុងទូ ដែលមើលទៅហាក់ដូចជា កំពុងស្ថិតនៅក្នុងបរិយាកាសធម្មជាតិពិតៗដូច្នោះដែរ ។ លោកអ្នកអាចចំណាយពេលកម្សាន្តភ្នែក ដោយ ធម្មជាតិពណ៌បៃតងបក់រវិចៗ ចុះឡើងៗ អមជាមួយនឹងត្រីហែលខ្វាត់ខ្វែងនៅក្នុងទូ នឹងធ្វើឱ្យអារម្មណ៍ របស់អ្នកស្រស់ស្រាយដោយគ្រាន់តែមានទូចិញ្ចឹមត្រីបែបធម្មជាតិមួយនៅក្នុងផ្ទះប៉ុណ្ណោះ …
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១៕…ឃ្លីប…