ព្រះមហាក្សត្រ និងសម្តេចម៉ែនឹងយាងមកកម្ពុជាវិញថ្ងៃសៅរ៍ចុងសប្តាហ៍ (Video Inside)

ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងត្រឡប់មកមាតុប្រទេសវិញ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះវិញហើយ ក្រោយព្រះរាជដំណើរពិនិត្យព្រះរាជសុខភាពជាទៀងទាត់ នៅក្នុងរដ្ឋធានីប៉េកាំងនៃប្រទេសចិន។ យោងតាម ព្រះបរមរាជវាំង, ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនីនិងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ នឹងយាងមកដល់វេលាពេលរសៀលថ្ងៃទី២៥កញ្ញា។

ព្រះអង្គទាំងទ្វេ បានយាងចាកចេញពីរាជ ធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ ក្នុងដំណើរយាងពិនិត្យព្រះរាជសុខភាពក្នុងប្រទេសចិននោះ ព្រះអង្គទាំងទ្វេ បានទទួលនូវការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ ដូសទី២រួចរាល់ផងដែរ។ ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ តែងយាងទៅពិនិត្យព្រះរាជសុខភាពចំនួនពីរដងក្នុងមួយឆ្នាំ តាមការអញ្ជើញរបស់ក្រុមគ្រូពេទ្យ នៅប្រទេសចិន៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner