ពលរដ្ឋរស់ នៅក្នុងផ្នែក នៃអាងត្រពាំងថ្ម ដែលរងគ្រោះដោយទឹកជំនន់ បានទទួលស្បៀង ដែលជាអំណោយសម្តេចតេជោ និងតង់ជម្រករបស់ JICA

បន្ទាយមានជ័យ ៖ ស្បៀងអាហារដែលជា អំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតង់ជម្រកចល័ត JICA ត្រូវបានប្រគល់ជូន ពលរដ្ឋរស់នៅក្នុងក្បែរផ្ទៃអាងខាងលិចនៃអាងត្រពាំងថ្មភូមិឈូកអាងឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកជំនន់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោក អោម ចន្ថា អភិបាលរងខេត្ត ព្រមទាំងក្រុមការងារខេត្ត លោកបឹង គឹមសិង្ហ អាជ្ញាធរស្រុកឃុំ កងកម្លាំងប្រដាប់អាវុធ បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៥៩គ្រួសាររស់នៅភូមិឈូកអាង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ (ដែលរស់នៅក្បែរផ្នែកខាងលិចអាងត្រពាំងថ្ម)ត្រូវបានជម្លៀសឱ្យមករស់នៅទួលសុវត្ថិភាពលើខ្នងអាងត្រពាំងថ្ម ក្បែរស្ពានទី២ ។ អំណោយរួមមាន អង្ករ ២០ គីឡូក្រាម,មី១ កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ និងម៉ាស ១ប្រអប់ ។

ឯកឧត្ដម អ៊ុ រាត្រី បានពាំនាំបណ្តាំផ្ញើសួររំលែកការលំបាកពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពីលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ចំពោះបងប្អូនពលរដ្ឋរងគ្រោះ។ ហើយបានផ្តល់កម្លាំងចិត្តអោយបងប្អូនបន្តជ្រកនៅបន្តបណ្តោះអាសន្ននៅជំរំសុវត្ថិភាពដោយសុខសប្បាយនិងចៀសផុតពីគ្រោះកាចនេះ ។
ឯកឧត្ដម អភិបាលខេត្តក៏បានថ្លែងអំណរគុណអំណោយតង់ជម្រកពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន(JICA) តាមរយៈសម្តេចតេជោ ដែលផ្តល់មកចំគោលដៅត្រូវការបំផុត អោយពលរដ្ឋជ្រកស្នាក់នៅក្នុងគ្រាអាសន្ន៕ដោយ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner