អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ក្រើនរំលឹកដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់ តាមបទបញ្ជាថ្នាក់លើ

អត្ថបទដោយ៖
ធី ដា

ខេត្តព្រះវិហារ ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងគ្រា ដឹកនាំមន្ត្រីយោធាជាន់ខ្ពស់ និងថ្នាក់ដឹកនាំយោធា ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ចុះសួរសុខទុក្ខ ការផ្តល់អំណោយ និងថវិកា ដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងបំពេញបេសកកម្ម ការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាប់ព្រំដែនកម្ពុជា នៅក្នុងអង្គភាពរវរៈសេនាតូចលេខ ៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ប្រចាំទិសទី១ ប្រាសាទព្រះវិហារ កាលពីថ្ងៃទី២៤កញ្ញាឆ្នាំ២០២១ ។

ដំណើរចុះទៅកាន់តំបន់ព្រំដែនរបស់ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ដែលជាតំណាង ឯកឧត្តម
ហូរ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាគ្រានោះ ក៏មានការចូលរួមពី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ ។

អំណោយដែលត្រូវប្រគល់ជូន នាយទាហាន នាយទាហានរង និងពលទាហាន ២៨៨នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១៦ម៉ឺនរៀល, អង្គភាពវរៈសេនាតូចលេខ ៣៨៥ ចំនួន ៥ពាន់ដុល្លារ និងទុយោមុខកាត់៤០ ចំនួន ១ពាន់ ៦០០ម៉ែត្រ ។

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន មានប្រសាសន៍ថា ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន គឺជាអង្គភាពចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពរវរៈសេនាតូចលេខ ៣៨៥ តែងបានចុះសួរសុខទក្ខ និងការនាំយអំណោយ មានជា សម្ភារៈ និងថវិកា មកឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហាន មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មុនពិធីបុណ្យភ្ជុំបិណ្ឌ និងនៅមុនបុណ្យជាតិ ៧មករា ដែលតែងបានធ្វើឡើងជាទៀងទាត់ ដើម្បីជួយសម្រួលដល់ការខ្វះខាត ជួយដល់ការកសាង និងអភិវឌ្ឍអង្គភាព ផងដែរ ។

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែង អំណរគុណដល់ សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដែលបានឧបត្ថម្ភម៉ាស់ ១ម៉ឺនម៉ាស់ និងថ្នាំចិន ២៨ពាន់ ៨០០គ្រាប់ ,លោកសាស្ត្រាចារ្យ ហាក់ ចាន់រឿន ,លោកសាស្ត្រាចារ្យ អ៊ូច ឌីណា ,លោក ឡុង ហាល និងលោក តាំង សុជា ដែលបានឧបត្ថម្ភម៉ាស ៥កេសធំ ស្មើនឹង ១២ពាន់ ៥០០ម៉ាស់ និងអាល់កុល ២០កាន ដល់ខុទ្ទកាល័យ សម្តេចតេជោ ដែលជាជំនួយមនុស្សធម៌ សម្រាប់នាំយកមកឧបត្ថម្ភបន្ត ដល់អង្គភាពជួរមុខ ៕ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner