ឯកឧត្តម អ៊ុក សុទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានអញ្ជើញជាអធិបតីក្នុងការបិទកម្មវិធីការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩
ក្នុងនោះឯងឧត្តមលើកទឹកចិត្ត និងផ្ដាំផ្ញើនូវអនុសាសន៍មួយចំនួនដល់សហព័ន្ធក្នុងការពង្រឹង និងអភិវឌ្ឍបន្ថែមសម្រាប់ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ខាងមុខផងដែរ។
១ ជ្រើសរើសកីឡាករកីឡាការិនីឲ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និងតម្លាភាព
២ ជ្រើសរើសគ្រូបង្វឹក គ្រូជំនួយត្រូវតាមគោលការណ៍ តាមលក្ខ័ណក្រសួងអប់រំ
៣ ប្រើប្រាស់ថវិការគាំទ្ររបស់ក្រសួងអប់រំ ឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធិភាពដើម្បីពន្លឿនការអភិវឌ្ឍកីឡាឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ខាងមុខ
៤ ថែរទាំកីឡាករ កីឡាការនីឲ្យបានរហូតដល់ឆ្នាំ២០២៣។
ឯកឧត្តមក៏បានបន្តទៀតថាសមិទ្ធិផលខាងលើនេះគឺមិនអាចកាត់ផ្ដាច់បានពីនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យប្រទេសយើងមានសន្តិភាពរហូតដល់សព្វថ្ងៃ។
ពហុកីឡដ្ឋានជាតិ ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០