អាមេរិក រាយការណ៍អំពីការកើនឡើងទ្វេដងនៃចំនួនប្រជាជន ដែលទទួលរងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរក្រោយទទួលទានថ្នាំប្រឆាំងនឹងប៉ារ៉ាស៊ីតដែលមានឈ្មោះថា Ivermectina ដើម្បីព្យបាលជម្ងឺកូវីដ១៩

អត្ថបទដោយ៖
AMS OneMinute

ក្នុងឆ្នាំ២០២១នេះ FDA ទទួលរបាយការណ៍ចំនួន ៤៩ អំពីការពុល និងប្រតិកម្មធ្ងន់ធ្ងរផ្សេងទៀត ក្នុងនោះករណីស្លាប់មាន ១៤ករណី ដែលក្នុងឆ្នាំ២០២០ មានករណីពុលត្រឹមតែ ២៣ ប៉ុណ្ណោះ។

អ្នកអត្ថាធិប្បាយមួយចំនួនបានបំផុសបំផុលអំពីប្រសិទ្ធភាពនៃថ្នាំនេះ ខណៈថ្នាំ Ivermectina នេះមិនត្រូវបានអនុម័តដោយនិយតករដើម្បីព្យាបាលជម្ងឺកូវីដ១៩ឡើយ។

នាយកមជ្ឈមណ្ឌលឱសថម៉ិកស៊ិកលោកស្រី Susan Smolinske បានលើកឡើងថា អ្នកដែលបានប្រើប្រាស់ថ្នាំនេះហើយ តែងប្រឈមនឹងករណីសន្លប់ ប្រកាច់ វិលមុខ និងមានបញ្ហាសរសៃប្រសាទជាដើម។

ប្រភព៖ Financial Times

ads banner