នៅទីក្រុងកំពង់ផែ Iquique ភាគខាងជើងឈីលី🇨🇱មានមនុស្សជាង ៣ ០០០នាក់បានដើរក្បួន ដោយមានទាំងការវាយតប់ និងដុតបំផ្លាញទ្រព្យសម្បត្តិនៅជំរុំជនអន្តោប្រវេសន៍ផង ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡាខុសច្បាប់
នៅទីក្រុងកំពង់ផែ Iquique ភាគខាងជើងឈីលី🇨🇱មានមនុស្សជាង ៣ ០០០នាក់បានដើរក្បួន ដោយមានទាំងការវាយតប់ និងដុតបំផ្លាញទ្រព្យសម្បត្តិនៅជំរុំជនអន្តោប្រវេសន៍ផង ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡាខុសច្បាប់ កាលពីថ្ងៃទី២៥ កញ្ញា។
ប៉ូលិសបានបំបែកការវាយតប់មួយចំនួន ដែលបង្កដោយជនជាតិឈីលី ក្នុងការវាយប្រហារជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡាដែលរស់នៅតាមផ្លូវ។ ដោយឡែក ជនអន្តោប្រវេសន៍ជាច្រើន បានដើរជុំវិញទីក្រុង ដើម្បីព្យាយាមរកកន្លែងដើម្បីបោះជំរុំ និងបិទបាំងពីក្រុមបាតុករទាំងនោះ។
បាតុកម្មនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីប៉ូលិសជម្លៀសចេញនូវជំរុំជនអន្តោប្រវេសន៍ដែលរស់នៅក្នុងទីលាននៃទីក្រុងជាង១ឆ្នាំហើយ។ ជនអន្តោប្រវេសន៍ទាំងនេះភាគច្រើនក្រីក្រ គ្មានឯកសារស្របច្បាប់ និងមានរបរមិនច្បាស់លាស់។
វ៉េណេស៊ុយអេឡា🇻🇪កពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច និងនយោបាយយ៉ាងធ្ងន់ធ្ងរ ដែលបង្ខំឱ្យមនុស្សរាប់លាននាក់ចាកចេញពីប្រទេស។ អតិផរណាបានកើនឡើងដល់ ៣ ០០០%។
ប្រភព៖ CNA