វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំ២០២១
ដីឥដ្ឋ ៖ នាព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង សេន សត្យា នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញានិងត្រីមាសទី៣ ឆ្នាំ២០២១ របស់វិទ្យាស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ការិយាល័យ និងមន្ត្រីនៃវិទ្យាស្ថាន។
ជាកិច្ចចាប់ផ្តើម លោកប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍ដល់សមាជិកនៃអង្គប្រជុំ និងអនុញ្ញាតឱ្យនាយការិយាល័យតាមជំនាញនីមួយៗ រាយការណ៍ជូនដល់អង្គប្រជុំដើម្បីធ្វើការត្រួតពិនិត្យ។ បន្ទាប់ពីបានត្រួតពិនិត្យនិងកែសម្រួលខ្លឹមសាររបាយការណ៍រួចមក ប្រធានអង្គប្រជុំបានសម្រេចឯកភាពទាំងស្រុង និងណែនាំដល់ការិយាល័យរដ្ឋបាល-សរុប យករបាយការណ៍ខាងលើទៅសម្រួល និងបញ្ជូនទៅមន្ទីរចាត់ការឱ្យបានទាន់ពេលវេលា។
ជាចុងក្រោយ លោកប្រធានអង្គប្រជុំ បានណែនាំនូវការងារមួយចំនួនដូចខាងក្រោម៖
- ថ្នាក់ដឹកនាំនិងមន្ត្រីត្រូវពង្រឹងការគោរពវិន័យការងារ
- ការិយាល័យទាំងអស់ត្រូវអនុវត្តការងារដែលបានកំណត់ក្នុងកម្មវិធីការងារប្រចាំខែឲ្យបានច្បាស់លាស់
- ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ត្រូវតាមដាននូវសុខភាពរបស់ខ្លួន និងអនុវត្តវិធានការណ៍៣កុំ ៣ការពារ។ដោយ-រ៉ាវុធ