ថៃ​៖​ ​២​៧​ខេត្ត​ជន់​លិច​ ​ដោយសារ​ព្យុះ​

ព្យុះ​ ​D​i​an​m​u ​បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់​ ​នៅ​២​៧​ខេត្ត​ក្នុង​ប្រទេស​ថៃ​ ​នេះ​បើ​តាម​អាជ្ញាធរ​ជំនាញ​ថៃ​ប្រកាស​ ​នា​ថ្ងៃចន្ទ​ ​ទី​២​៧​ ​កញ្ញា​ ​២​០​២​១​នេះ​។​

​នាយកដ្ឋាន​បង្ការ​និង​កាត់បន្ថយ​គ្រោះ​មហន្តរាយ​បានឲ្យ​ដឹង​ថា​ ​ព្យុះ​នេះ​បាន​នាំឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ ​នៅ​តំបន់​ផ្នែក​ខាងលើ​នៃ​ប្រទេស​ថៃ​ ​ធ្វើឲ្យ​ជន់​លិច​ ​២​៧​ ​ខេត្ត​ ​ចាប់តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ស​ប្តាហ៍​មុន​ ​ប៉ុន្តែ​ប្រភព​ថា​ ​ស្ថានភាព​បាន​ប្រសើរ​វិញ​ ​នៅ​៤​ខេត្ត​។​

​ក្នុងចំណោម​២​៧​ខេត្ត​ ​មាន​ខេត្ត​ដែល​រង​ផល​ប៉ះពាល់​មាន​ ​ដូចជា​ C​h​i​an​g​ ​Ma​i​, ​Lamp​h​un, ​Lamp​an​g​, ​T​a​k, Suk​h​o​thai​, ​P​hit​s​an​u​l​ok, ​P​h​etch​a​bun​, ​P​h​i​c​hit​, ​Kam​p​h​a​e​n​g​ ​P​h​e​t​, ​L​o​e​i​, K​h​on K​a​e​n, C​h​a​i​y​a​p​hum​, N​a​k​h​on ​Rat​c​has​i​ma​, ​Bur​i​ ​Ram​, Sur​in​, Ubon ​Rat​chat​h​an​i​, S​a​ K​a​e​o, ​Chant​h​a​bur​i​, N​a​k​h​on ​Saw​an​, U​thai​ ​Than​i​, C​h​a​i​ N​at​, ​Lop​ ​Bur​i​, S​up​h​an​ ​Bur​i​, ​Sing​ ​Bur​i​, ​An​g​ ​Thong​, ​A​y​u​t​t​hay​a​ ​និង​ N​a​k​h​on ​Path​o​m​ ​។​

​ប្រភព​បន្ត​ថា​ ​ប្រជាពលរដ្ឋ​ប្រមាណ​៥​៩​០​០​០​គ្រួសារ​បាន​រងគ្រោះ​ ​ប៉ុន្តែ​ ​ខេត្ត​ ​៤​បាន​ធូរ​ស្បើយ​វិញ​ហើយ​ ​រួម​មាន​ C​h​i​an​g​ ​Ma​i​, ​Lamp​h​un, ​Lamp​an​g​ ​និង​ ​Bur​i​ ​Ram​ ​៕​ ប្រភពពីបាងកកប៉ុស្តិ៍

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner