អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស ចេញប្រកាសព័ត៌មានឆ្លើយតបចំពោះពលរដ្ឋម្នាក់ ដែលចោទប្រកាន់ កងកម្លាំងអាវុធហត្ថ(ប៉េអឹម)

អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស ចេញប្រកាសព័ត៌មានឆ្លើយតបចំពោះពលរដ្ឋម្នាក់ ដែលចោទប្រកាន់ កងកម្លាំងអាវុធហត្ថ(ប៉េអឹម) ដោយគ្មានមូលដ្ឋានច្បាស់លាស់ថា ” នៅគោលដៅព្យាបាលកូវីដ-១៩ ស្តាតអូឡាំពិក ប៉េអឹម ពុករលួយ គៀបសង្កត់យកលុយ ពីបងប្អូនអ្នកជំងឺដែលយកឥវ៉ាន់ចូលមកក្នុងមណ្ឌលឲ្យអ្នកជំងឺ ថែមទាំងប្រើប្រាស់សម្តីជ្រុលទៅលើអ្នកជំងឺ និងដេញអ្នកជំងឺដូចសត្វ”!

ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតប ដោយបញ្ជាក់ច្បាស់ៗឲ្យដឹងថា នៅគោលដៅស្តាតអូឡាំពិក គឺមិនមានកម្លាំង អាវុធហត្ថឈរជើងនៅទីនោះទេ។ កន្លងមក នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ អាវុធហត្ថទទួលខុសត្រូវ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ទីកន្លែងសម្រាក ព្យាបាលជំងឺកូវីដ-១៩ ចំនួនតែ ០៤ទីតាំងប៉ុណ្ណោះ ពោលគឺ៖

១.សណ្ឋាគារ Great Duke,
២.វិទ្យាល័យជាស៊ីមសាមគ្គី,
៣.ដឹព្រីមៀរសែនសុខ និង
៤.មន្ទីរពេទ្យហ្លួងម៉ែ

បច្ចុប្បន្ន អាវុធហត្ថ(ប៉េអឹម) នៅសល់គោលដៅ ទទួលខុសត្រូវតែ០២ប៉ុណ្ណោះគឺ (ដឹព្រីមៀរសែនសុខ និង មន្ទីរពេទ្យហ្លួងម៉ែ)។

អាស្រ័យហេតុដូចនេះ សូមសាធារណជន និង អ្នកសារព័ត៌មាន មេត្តាជ្រាប៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner