ក្រសួងទេសចរណ៍ ប្រកាសលទ្ធផល នៃការប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ដែលប្រារព្ធឡើងក្នុងថ្ងៃនេះ

ក្រសួងទេសចរណ៍ បានសហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រោ មប្រធានបទ “ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន” ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងទម្រង់ផ្ទាល់ (ទំហំតូចស្របតាមវិធានសុខា ភិបាល) និង តាម អនឡាញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ ក្រសួង/ស្ថាប័នពាក់ព័ន្ធ សមាគម ទេសចរណ៍ សាកលវិទ្យល័យ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ផ្នែកឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀត សរុបប្រមាណ ៣៥០រូប (៤០រូប ចូលរួមផ្ទាល់ និង ៣១០នាក់ ចូលរួមតាមអនឡាញ) ដោយគោរពតាមវិធានសុខាភិបាលក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។
អង្គពិធីសូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ សារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ដែលបានចង្អុលបង្ហាញអំពី យុទ្ធសាស្ត្រអាទិភាពនានា ក្នុងការស្តារឡើងវិញនូវវិស័យទេសចរណ៍ ក៏ដូចជាវិស័យសេដ្ឋកិច្ចនិងសង្គមផ្សេងៗទៀតដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។
អង្គពិធីក៏បានកោតសរសើរដល់ ឯកឧត្តម អង់តូញ៉ូ ហ្គ៊ុតតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) និង ឯកឧត្តម ហ្ស៊ូរ៉ាប់ ប៉ូឡូលីកាហ្ស៊ីលី (Zurab Pololikashvili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក (UNWTO) សម្រាប់សារអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ ដែលបានឆ្លុះបញ្ចាំងអំពីតួនាទី វិស័យ ទេសចរណ៍ និងអាទិភាពនានារ បស់ពិភពលោក ក្នុងការទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន។
វាគ្មិនចំនួន០៣រូប បានចែករំលែកទស្សនទាន ស្តីពីទេសចរណ៍សាកលសម្រាប់កំណើនប្រកបដោយបរិយាបន្ន និន្នាការទេសចរណ៍ពិភពលោកនិងតំបន់ និងតួនាទីទេសចរណ៍ផ្ទៃក្នុងដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា និងទ្រទ្រង់កំណើនប្រកបដោយបរិយាបន្ន។ ទន្ទឹមនឹងនោះ តំណាងសហព័ន្ធទេសចរណ៍កម្ពុជា តំណាងសាលា បណ្តុះបណ្តាល វិជ្ជាជីវៈទេសចរណ៍ តំណាងអង្គការក្រៅរដ្ឋាភិបាល និងតំណាងសមាគមម៉ាស្សាដៃទេព (ជនពិការភ្នែក) បានបង្ហាញអំពីចំណាប់អារម្មណ៍លើវិធានការរបស់រាជរដ្ឋាភិបាលចំពោះការរីករាលដាលជំងឺកូវីដ-១៩ និងគំនិតផ្តួចផ្តើមនានា ក្នុងការបើកវិស័យទេសចរណ៍ឡើងវិញ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយបរិយាបន្ន។
បន្ទាប់ពីស្តាប់យោបល់ ទស្សនទាន និងការយល់ឃើញនានារបស់អ្នកចូលរួម និងស្របតាម “ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាល និងក្រោយវិបត្តិកូវីដ-១៩” អង្គពិធីបានសម្រេចដាក់ចេញនូវវិធានការដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនា-បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានក្នុងសារលិខិតអបអរសាទរដូចតទៅ៖
១. វ៉ាក់សាំង និងវិធានសុខាភិបាលជាគន្លឹះ៖ ប្រតិបត្តិករទេសចរណ៍ ត្រូវជំរុញ បុគ្គលិកបម្រើការងារ ទៅចាក់វ៉ាក់ សាំងឲ្យបានគ្រប់គ្នា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវបន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរសុខាភិបាល និងមន្ទីរទេសចរណ៍ រាជធានី – ខេ ត្ត ក្នុងការអនុវត្ត វិធានរដ្ឋបាល និងសុខាភិបាល បន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់ និងកាត់បន្ថយការរីករាលដាល ជំងឺកូវីដ-១៩ ជាពិសេសត្រូវចូលរួមអនុវត្តសេចក្តីជូនដំណឹងថ្មីៗ ស្តីពីការផ្អាក ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឲ្យមានប្រសិទ្ធខ្ពស់។ ការទទួលបានវ៉ាក់សាំង និងការប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ក៏ដូចជានីតិវិធីប្រតិបត្តិ (SOP) ក្នុងសេវាកម្មទសចរណ៍ ជាមូលដ្ឋានគ្រឹះ នៃដំណើរការបើកសកម្មភាពទេសចរណ៍ទូលំទូលាយឡើងវិញ។
២. ពិពិធកម្មផលិតផលទេសចរណ៍ និងការកសាងសមត្ថភាពជាយុទ្ធសាស្ត្រ៖ ដើម្បីធានាបាននូវកំណើននៃវិស័យទេសចរណ៍ សម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន នៅថ្នាក់មូលដ្ឋាន តាមរយៈការបង្កើនការផ្គត់ផ្គង់សេវាកម្មទេសចរណ៍ និង ពង្រឹងសមត្ថភាពមូលដ្ឋាន ក្រសួងទេសចរណ៍សូមប្រកាសដាក់ចុះនូវកម្មវីធីដូចខាងក្រោម៖
▪️ រៀបចំដាក់ចុះនូវកម្មវិធីយុវជន និងធុរកិច្ចទេសចរណ៍ ជនបទ ដោយត្រូវផ្តោតលើការអភិវឌ្ឍ និងការច្នៃប្រឌិតទេពកោសល្យជនបទ ការលើកកម្ពស់ និងកែច្នៃធនធានវប្បធម៌ ប្រពៃណី និងធម្មជាតិ ជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ។
▪️ ដាក់ចុះយុទ្ធនាការ “ការបង្កើតថ្មី និងនវានុវត្តន៍ទេសចរណ៍” តាមរយៈការពង្រឹងសមត្ថភាពសិក្សាស្រាវជ្រាវ លើកកម្ពស់ការសិក្សាស្រាវជ្រាវផ្នែកទេសចរណ៍ ព្រមទាំងជំរុញឲ្យមានកិច្ចសហការរៀប ចំ កម្មវិធីនៃការផ្លាស់ប្តូរបទពិសោធន៍អន្តរជាតិលើវិស័យទេសចរណ៍ដូចជា ការបង្កើតវេទិកាដៃគូអន្តរជាតិ ដើម្បីវិស័យ ទេសចរណ៍ប្រកបដោយចីរភា (International Partnership for Sustainable Tourism) ជាដើម។
៣.ទេសចរណ៍ឌីជីថល ចូលរួមពង្រឹងឧត្ដមភាពប្រកួតប្រជែងប្រកបដោយចីរភាព៖ បង្កើន និងពង្រីកកម្មវីធីអក្ខរកម្មឌីជីថល ដែលក្រសួង ទេសចរណ៍កំពុងអនុវត្ត ឲ្យដល់ អ្នកបម្រើសេវាកម្ម ទេសចរណ៍នៅមូលដ្ឋានជនបទ ស្របតាមក្របខណ្ឌគោល នយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ២០២១-២០៣៥ ក៏ដូចជាសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីទេសចរណ៍ ឌីជីថល ផងដែរ។
៤. មូលធនមនុស្សជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍទេសចរណ៍បន្ទាប់ពីវិបត្តិកូវីដ-១៩៖ វិបត្តិកូវីដ-១៩ ផ្តល់ផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំង លើមូលធនមនុស្សក្នុងវិស័យ ទេសចរណ៍ ដោយមានការចាកចេញពីជំនាញ និងការងាកមកចាប់ យកជំនាញថ្មី ក្នុងវិស័យផ្សេងៗពីទេសចរណ៍។ ក្នុងន័យនេះ ក្រសួង ទេសចរណ៍ស្នើសុំឲ្យគ្រឹះស្ថានបណ្តុះ បណ្តាល ទេសចរណ៍ ផ្នែក ឯកជន ដៃគូអភិវឌ្ឍន៍ ចូលរួមជាមួយក្រសួងទេសចរណ៍បន្ថែមទៀត ក្នុងការបង្កើនការបណ្តុះបណ្តាលជំនាញថ្មី និងជំនាញបន្ថែមដល់អ្នកបម្រើការងារ ដើម្បីធានាបាននូវការផ្គត់ ផ្គង់ជំនាញគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនទទួលទេសចរ ជាតិនិងអន្តរជាតិពេញលេញឡើងវិញ នាពេលខាងមុខ។ ក្រសួងទេសចរណ៍ក៏សូមស្នើឲ្យភាគីពាក់ព័ន្ធជួយគាំ ទ្រលើការរៀប ចំ យន្តការអភិវឌ្ឍន៍ជំនាញទេសចរណ៍ប្រកប ដោយ ចីរភាព ស្របតាមនិន្នាការទេសចរណ៍អនាគត និងអាចឆ្លើយតបទៅនឹងគោលនយោបាយជាតិ និងអាស៊ាន ផងដែរ។
៥. ផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្តោតលើខ្លឹមសារ “សុវត្ថិភាព”៖ បច្ចុប្បន្ន កម្ពុជាត្រូវបានទទួលស្គាល់ ថា មានភាពជឿនលឿន លើការចាក់វ៉ាក់សាំង ដែលពិភពលោកចាត់ទុកថា ជាយុទ្ធសាស្ត្រគន្លឹះនៃការបើកទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិពេញលេញឡើងវិញ។ ក្នុងបរិការណ៍នេះ ក្រសួងទេសចរណ៍នឹងផ្ដោតលើ “សុវត្ថិភាព” ជាសារគន្លឹះនៃការផ្សព្វផ្សាយទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ ក្រសួងទេសចរណ៍ស្នើឲ្យភាគីពាក់ព័ន្ធ ជាពិសេសផ្នែកឯកជនរៀបចំការផ្សព្វផ្សាយរបស់ខ្លួន ដោយផ្តោត សំខាន់ លើខ្លឹមសារ “កម្ពុជាសុវត្ថិភាព -Cambodia Safe” ហើយសូមឲ្យប្រតិបត្តិករជាប់ពាក់ព័ន្ធចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទទួលបាន “ឡាបែលវិធានសុវត្ថិភាពទេសចរណ៍” ដែលក្រសួងទេសចរណ៍ បានដាក់ចុះ។
៦. ទេសចរណ៍ផ្ទៃក្នុង ជាអាទិភាព៖ ក្នុងដំណាក់កាលចំពោះមុខ ការជំរុញទេសចរណ៍ផ្ទៃក្នុង ប្រកបដោយសុវត្ថិភាព ជាអាទិភាព ក្នុងការស្តារវិស័យទេសចរណ៍ជាបណ្តើរៗ។ ក្រសួងទេសចរណ៍សូមស្នើឲ្យការីទេសចរណ៍ក្នុងស្រុក បង្កើន បន្ថែមទៀតនូវកញ្ចប់ទេសចរណ៍ប្លែកៗតាមប្រធាន បទផ្សេងៗ (Thematic Tour Package) ដូចជាដំណើរទស្សនកិច្ចម្ហូបអាហារ ផ្លែឈើ កសិកម្ម ព្រឹត្តិការណ៍ជាក់លាក់មួយចំនួនតាមតំបន់ដែលមានការអនុញ្ញាត ជាដើម។ ទន្ទឹមនឹងនេះ ដើម្បីផ្តល់ព័ត៌មានជាក់លាក់ និងទាន់ពេលវេលា អំពី សុវត្ថិភាពគោលដៅទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាទេសចរណ៍អន្តរជាតិ នាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ត្រូវរៀបចំធ្វើបច្ចុប្បន្នភាព ទិន្នន័យ និង ព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំង ការឆ្លង ការអនុវត្តស្តង់ដា ប្រតិបត្តិ (SOP) ព្រមទាំងការអនុវត្តវិធាន សុខាភិបាល និងរដ្ឋបាល តាមតំបន់គោលដៅទេសចរណ៍ ដោយបង្កើតឲ្យមាន ថ្នាលតាមដានគោលដៅ ទេសចរណ៍កម្ពុជា (Cambodia Destination Tracker) ដែលអាចភ្ជាប់ទៅនឹងគេហទំព័រផ្លូវការណាមួយ។
៧. ការទទួលយកគន្លងប្រក្រតីភាពថ្មីបង្កើតបាននូវបរិយាកាសអំណោយផល៖ វិធានដាក់ចុះសម្រាប់ ការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោនាយករដ្ឋមន្ត្រី ខាងលើ អាចទទួល បានប្រសិទ្ធភាព ដោយឈរលើការធានាបាននូវសុវត្ថិភាព ពីការឆ្លងជំងីកូវីដ -១៩ ពោលគឺត្រូវ ប្រកាន់យកនូវ ការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ហើយត្រូវអនុវត្តជានិច្ច នូវវិធានសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។
៨. ត្រៀមខ្លួនសម្រាប់អនាគតមិនច្បាស់លាស់៖ បច្ចុប្បន្ន យើងទទួលស្គាល់ថា យើងនឹងរស់នៅជាមួយមេរោគ កូវីដ-១៩។ បើថ្ងៃអនាគតមិនទាន់មានវ៉ាក់សាំង កូវីដ-១៩ ចាក់ពីកំណើត នោះវិស័យ ទេសចរណ៍ត្រូវ ត្រៀមខ្លួនបង្កើតថ្មី រាប់ចាប់ពីការផលិតយន្តហោះ រហូតដល់ ឧបករណ៍ចម្រោះ ខ្យល់ក្នុងទីតាំងអាជីវកម្មទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លង។ នេះ នឹងក្លាយជាវិញ្ញាសាសាកលមួយ ដែលត្រូវដោះស្រាយទាំងអស់គ្នា។ យ៉ាងណាក្តី ប្រវត្តិសាស្ត្របានបង្ហាញថា “មនុស្សតែងរកឃើញដំណោះស្រាយ, វិបត្តិតែងមានទីបញ្ចប់”។
អង្គពិធីចងចាំជានិច្ចនូវគុណបំណាច់ដ៏ថ្លៃថ្លាមិនអាចបំភ្លេចបាន និងវីរ ភាពដ៏អង់អាចក្លាហានរបស់ សម្តេច តេជោនាយករដ្ឋមន្ត្រី ក្នុងដំណើរការបង្រួបបង្រួមជាតិ និងកសាងមាតុភូមិកម្ពុជាពីសំណល់ផេះផង់បន្សល់ទុកដោយរបបប្រល័យពូជសាសន៍ប៉ុលពត និងបានប្រែក្លាយកម្ពុជា ឲ្យមានភាពសម្បូររុង រឿង ដូចបច្ចុប្បន្ន ស្មើមុខស្មើមាត់ក្នុងឆាកអន្តរជាតិ ហើយកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងតំបន់ និងពិភពលោក ជាពិសេសការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយប្រាជ្ញាឈ្លាសវៃក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយធានាបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់រូប ដែលជាមូលដ្ឋានគ្រឹះនៃការបើកសកម្មភាពទេសចរណ៍ទូលំទូលាយឡើងវិញ។

អង្គពិធីក៏បានប្តេជ្ញាចូលរួមអនុវត្ត និងផ្សព្វផ្សាយវិធានរដ្ឋបាល និងសុខាភិបាល ក៏ដូចជាវិធានសុវត្ថិភាពទេសចរណ៍នានាឲ្យបានប្រសិទ្ធភាពខ្ពស់ ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ អង្គពិធីក៏សូមប្តេជ្ញា ផងដែរ ចូលរួមថែរក្សា “សន្តិភាព” ឲ្យស្ថិតស្ថេគង់វង្សជាអមតៈ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របតាមពាក្យស្លោក “មានសន្តិភាព មានឱកាស មានការអភិវឌ្ឍ”។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner