បត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តពេទ្យសង្គ្រោះបន្ទាន់បុកស្លាប់២នាក់ នៅក្រុងស្វាយរៀង

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយរវាងយន្តពេទ្យសង្គ្រោះបន្ទាន់ ជាមួយម៉ូតូបទឆ្វេងខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់២នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១៨នាទីព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០២០នៅលើផ្លូវជាតិលេខ១ ចន្លោះKmលេខ(១២៦/១២៧  )ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ដពេទ្យ និង ម៉ូតូ ( ទិសដៅផ្ទុយគ្នា )បុកគ្នាពេញទំហុឹងបណ្តាលឲ្យអ្នកបើកម៉ូតូ និងអ្នកខាងក្រោយស្លាប់បាត់បង់ជីវិតទាំងពីរនាក់។ សមត្ថកិច្ចបានបន្តទៀតថារថយន្តដែលបុកម៉ូតូជាប្រភេទរថយន្តពេទ្យសង្គ្រោះបន្ទាន់ ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ.១២.២.០៧៣៥ បើកបរ ដោយឈ្មោះ ង៉ែត ពិសិដ្ឋ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ពេទ្យ រស់នៅភូមិ  ឫស្សីអម ឃុំ ខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង បើកបរពីកើតទៅលិច រថយន្ដខូចខាតធ្ងន់ ។

ចំណែកម៉ូតូម៉ាក្ស ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង ១D ៤៧៥៩ បើកបរដោយឈ្មោះ ហាស់ ចន អាយុ ៧០ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ស្វាយរូង ឃុំ កំពង់ចក ស្រុក រំដួល ខេត្ត ស្វាយរៀង( ស្លាប់នៅកន្លែងកើតហេតុ ) មិនពាក់មួកសុវត្ថិភាព បើកបរពីលិចទៅកើត ។ រីឯអ្នករួមដំណើរឈ្មោះ តូច សុខ ភេទ ស្រី អាយុ ៦៨ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ) មិនពាក់មួកសុវត្ថិភាព ។ បច្ចុប្បន្នមធ្យោបាយរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង រីឯសពតម្កល់ទុកវត្តជម្ពូព្រឹក្សា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner