ជនសង្ស័យ២នាក់ ពាក់ព័ន្ធបទល្មើសលួចរថយន្តស៊េរីទំនើបម៉ាក MAZDA ត្រូវនគរបាលចាប់បញ្ជូនទៅតុលាការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធប្រព្រឹត្តិបទល្មើស អំពើលួច (រថយន្តម៉ាក MAZDA ពណ៌ក្រហម ឆ្នាំផលិត២០១៨ មួយគ្រឿង ។

គួររំលឹកថានៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង ០០នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពាក់ព័ន្ធប្រព្រឹត្តិបទល្មើស អំពើលួច (រថយន្តម៉ាក MAZDA ពណ៌ក្រហម ឆ្នាំផលិត២០១៨ លេខតួW២៤៩៩៧៣ លេខម៉ាស៊ីនP៥២០៤១៩៩៤៩ ពាក់ស្លាកលេខភ្នំពេញ ២AO ០៥១៦)  នៅចំណុចមុខផ្ទះលេខ២៣៦៤KR ផ្លូវលេខ៤៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ  រាជធានីភ្នំពេញ កាលពីថ្ងៃទី០១  ខែមករា ឆ្នាំ ២០២០ វេលាម៉ោង០០ និង៥៨ នាទី រំលងអាធ្រាត្រ បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធីមាន ៖

ជនសង្ស័យទី១-ឈ្មោះ គួច ឆាយ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១១៤ ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ និងទី២-ឈ្មោះ ជា ចាន់ថា ហៅ ម៉ាប់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះលេខ១១៨ ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុក ករុណា ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មន្រ្តីពន្ធដា ស្នាក់នៅផ្ទះលេខលេខ២៣៦៤KR ផ្លូវលេខ៤៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ដោយសម្ភារបាត់បង់មាន ៖ រថយន្តម៉ាក MAZDA ពណ៌ក្រហម ឆ្នាំផលិត២០១៨ ពាក់ស្លាកលេខភ្នំពេញ ២AO ០៥១៦ ។    បច្ចប្បន្នជនសង្ស័យខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner