កោះទ្រង់
កោះទ្រង់ គឺជាកោះមួយដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិចប្រមាណ ១ គ.ម មានផ្ទៃដីសរុបទំហំ ២២៣ហិចតា មានប្រជាពលរដ្ឋភាគច្រើនជាកសិករ ពីព្រោះកោះនេះដីសម្បូរទៅដោយដីមានជីវជាតិ អំណោយផលដល់វិស័យកសិកម្ម។
សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់បានក្លាយជាភូមិស្អាត មានអនាម័យ និងបរិស្ថានល្អ ជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ កោះទ្រង់មានផ្ទះស្នាក់សហគមន៍ ម្ហូបអាហារ សួនដំាបន្លែ និងមានម៉ូតូឌុប រទេះសេះ រទេះគោ ជួលកង់ជិះកំសាន្តជំវិញកោះ មើលសត្វជ្រឹង មើលភូមិបណ្តែតទឺករបស់ជនជាតិវៀតណាម ហើយទេសចរក៍អាចធ្វើការប៉ោះតង់លើឆ្នេរខ្សាច់(ឆ្នេរផ្តើមស្នេហ៍)ដ៍ស្រស់ស្អាតដែលអាចមើលឃើញសម្រស់ក្រុងក្រចេះនាពេលរាត្រីផងដែរ។
ចំណែកឯ សូរិយាបូរី គឺជារីសតបែបខ្មែរមួយដែលបានលិចឡើងលើទឹកដីកោះទ្រង់ លាយឡំដោយធម្មជាតិស្រស់បំព្រង ហើយបានក្លាយជាកន្លែងដ៏ល្អមួយសម្រាប់ភ្ញៀវទេសចរណ៍សម្រាកលំហែ និងបំបាត់ភាពស្មុគស្មាញ។
សូមគាំទ្រដល់វិស័យទេសចរណ៍ក្នុងស្រុកដែលរួមចំណែកបង្កើនចំណូលរបស់ប្រជាជនមូលដ្ឋាន។
ប្រភព៖ Tuy Bunsereyrathmony