ឯកឧត្តម ជា ចានតូ បានថ្លែងអំណរគុណចំពោះ IMF ក្នុងការចូលរួមអភិវឌ្ឍវិស័យធនាគារ
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបប្រជុំជាមួយ ក្រុមបេសកកម្មពិគ្រោះយោបល់មាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្ទាប់ពីបានបញ្ចប់ការបំពេញបេសកកម្មរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៣-២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលដឹកនាំដោយលោក Alasdair Scott សេដ្ឋវិទូជាន់ខ្ពស់ និងជាប្រធានបេសកកម្មពិគ្រោះយោបល់មាត្រា IV សម្រាប់កម្ពុជា តាមរយៈប្រព័ន្ធអនឡាញ។
ឯកឧត្តម ទេសាភិបាល បានស្វាគមន៍ចំពោះការវាយតម្លៃ និងអនុសាសន៍របស់ក្រុមបេសកកម្ម ព្រមទាំងថ្លែងអំណរគុណ ដល់ក្រុមការងារ ដែលបានខិតខំបំពេញការងារ ប្រកបដោយជោគជ័យ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ជា ចាន់តូ ក៏បានថ្លែងអំណរគុណ ចំពោះការចូលរួមរបស់ IMF ក្នុងការអភិវឌ្ឍវិស័យធនាគារ ការផ្តល់ជំនួយបច្ចេកទេស អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលសម្រាប់កសាងធនធានមនុស្ស នៅធនាគារជាតិនៃកម្ពុជាផងដែរ ៕