គណបក្សប្រជាធិបតេយ្យអាម៉េរិកចោទលោក ដូណាល់ ត្រាំ អំពីការរៀបចំផែនការពុករលួយ ដើម្បីជួយលោកឲ្យជាប់ឆ្នោតឆ្នាំ២០២០

សហរដ្ឋអាម៉េរិក៖ សមាជិកសភាតំណាងរាស្រ្តខាងគណបក្សប្រជាធិបតេយ្យអាមេរិកបានចោទប្រកាន់លោក ដូណាល់ ត្រាំ នៅថ្ងៃទី២២ ខែមករា (ម៉ោងក្នុងតំបន់)ពីការរៀបចំផែនការពុករលួយ ដើម្បីគាបសង្កត់អ៊ុយក្រែនឲ្យស៊ើបអង្កេតលោក ចូ បៃដិន ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដើ ម្បីបោកបន្លំឲ្យបានជាប់ឆ្នោតម្តងទៀតនៅឆ្នាំ២០២០នេះ ។

សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យលោក Adam Schiff បានប្រាប់សមាជិកព្រឹទ្ធសភាចំនួន១០០នាក់ ដែលធ្វើជាក្រុមប្រឹក្សាជំនំជម្រះនៅក្នុងសវនការស្តីពីបទចោទប្រកាន់ចំនួនពីរ នៃការចោទប្រកាន់ដកហូតប្រធានាធិបតីចេញពីតំណែងថា លោក ត្រាំ បានបង្ហាញថា លោកជឿថា លោកស្ថិតនៅពីលើច្បាប់ហើយចង់បញ្ចេញឥរិយាបទអ្វីក៏បាន ។ លោក Schiff បន្តថា ប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិករូបនេះបានស្វះស្វែងរកការជួយពីបរទេស ដើម្បីជួយខាងនយោបាយដល់ខ្លួនលោកនៅក្នុងប្រទេស ។

លោកបន្ថែមថា លោក ត្រាំ បានផ្អឹបប្រាក់ជំនួយយោធាចំនួន៣៩១លានដុល្លារ ដែលសភាបានយល់ព្រមសម្រាប់ អ៊ុយក្រែន ជាប្រទេសដែលមានសង្គ្រាមជាមួយរុស្ស៊ី ខណៈដែលគាបសង្កត់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ សេឡេនស្គី បើកការស៊ើបអង្កេតលោក ចូ បៃដិន និង កូនប្រុសរបស់លោក គឺលោក ហាន់ធើ បៃដិន ដែលធ្វើការនៅក្រុមហ៊ុនឧស័្មនធម្មជាតិអ៊ុយក្រែន ហើយនិងទ្រឹះស្តីក្លែងបន្លំថា អ៊ុយក្រែនជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ធ្វើឲ្យអន្តរាយយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner